ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី មានសុទិដ្ឋិនិយមចំពោះវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា

2025/03/20 09:00:51 pm        135

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញសុទិដ្ឋិនិយមចំពោះវិស័យអប់រំនៅក្នុងប្រទេស កម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ។

លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៩ ខែមីនា នេះ បានដឹកនាំក្រុមគណៈប្រតិភូធនាគារADB ចុះទស្សនកិច្ចនៅវិទ្យាល័យហ៊ុន សែន ចំការដូង ក្នុងខេត្តកែប ដែលជាសាលាមធ្យមសិក្សាធនធានគោលដៅមួយ ក្រោមការគាំទ្ររបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II)។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងជួបជាមួយនាយកសាលា គ្រូបង្រៀន និងសិស្សានុសិស្ស ដើម្បីស្វែងយល់ពីផលជះ និងសមិទ្ធផលដែលសម្រេចបានពីការអនុវត្តគម្រោង។

ក្នុងដំណើរទស្សនៈកិច្ច លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានកោតសរសើរ​ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលារៀន គ្រូបង្រៀន និងសិស្សានុសិស្ស ដែលធ្វើ​ឲ្យសាលារៀនមានការអភិវឌ្ឍរីកចម្រើនតាមរយៈការជួយគាំទ្រពី ADB។លើសពីនេះ លោកមានសុទិដ្ឋិនិយមថាវិស័យអប់រំនៅក្នុងប្រទេសកម្ពុជានឹងមានភាពរីកចម្រើនជាបន្តបន្ទាប់។

លោក ឡុង សោភា នាយកវិទ្យាល័យ ហ៊ុន សែនចំការដូង បានឱ្យដឹងថា តាមរយៈជំនួយ​របស់​ធនាគារ ADB បានជួយពង្រឹងគុណភាពគ្រូបង្រៀន សិស្ស ហេដ្ឋារចនាសម្ព័ន្ធ និងសំភារៈផ្សេងៗ​ទៀត​បំរើដល់ការសិក្សាបែប STEM។ ជាមួយគ្នានេះ សិស្សបានអរគុណដល់ធនាគារ ADB និងដៃគូពាក់ព័ន្ធនានាទៀត ដែលបានជួយ សាលារៀនពួកគេឲ្យមានភាពរីកចម្រើនរីកចម្រើន និងបានប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រ។

គួរបញ្ជាក់ដែរថា គម្រោងអភិវឌ្ឍន៍វិស័យ​អប់រំមធ្យមសិក្សាទុតិយភូមិទី២ គឺជាផ្នែកមួយនៃការគាំទ្រ​របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទៅលើការអប់រំនៅមធ្យមសិក្សាទុតិយភូមិ និងការកសាង​បន្ថែម​លើចំណុចខ្វះខាតរបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិជំហានទី១។ គម្រោងនេះ​ ទទួលបានថវិកាសរុបចំនួន ៥៣,៥លានដុល្លា ក្នុងនោះហិរញ្ញប្បទាន​ជា​កម្ចីពីADBចំនួន១៥លានដុល្លា,ហិរញ្ញប្បទានជាជំនួយឥតសំណងពីADBចំនួន៣៥លានដុល្លារ និងវិភាគទានពីរាជរដ្ឋាភិបាលចំនួន៣.៥លានដុល្លារ។ គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ត្រូវអនុវត្តរយៈពេល៦ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែមិថុនា ឆ្នាំ២០២៥ ដើម្បីបង្កើននូវប្រសិទ្ធភាព នៃការអប់រំនៅមធ្យមសិក្សាទុតិយភូមិ៕អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        151
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        133
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm