ក្រសួងទេសចរណ៍ដាក់ផែនការ៣ទៀត ដើម្បីបង្ការកូវីដបំប្លែងថ្មី និងជំរុញបើកទេសចរអន្តរជាតិពេញលេញ

2021/11/29 06:31:30 pm        531

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ នៅក្រសួងទេសចរណ៍បានបើកកិច្ចប្រជុំលើកទី២ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា តាមរយៈកិច្ចប្រជុំនេះ ក្រសួងនឹងទទួលបានធាតុផ្សំដើម្បីរៀបចំឯកសារគតិយុត្តិចំនួនបីបន្ថែម ក្នុងគោលដៅ​ធ្វើឲ្យ​អាជីវកម្ម​ទេសចរណ៍​ និងភ្ញៀវទេសចរ ដោយឈានទៅរកការ​បើក​ទទួលទេសចរ​អន្តរជាតិ​ពេញ​លេញវិញ។

ឯកឧត្តម ថោង ខុន ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ​និងឯកជន ដើម្បីស្តារ​និងលើកស្ទួយ​វិស័យ​ទេសចរណ៍កម្ពុជា ​ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩​ បានថ្លែងថា ឯកសារចំនួនបីដែលបាន​ដាក់​ជូន​ក្រុមការងារអន្តរក្រសួងពិនិត្យសម្រេចរួមមាន៖ ១)-សេចក្តីព្រាង “អ្វីគួរធ្វើ (Do) និងមិនគួរធ្វើ (Don’t) សម្រាប់ភ្ញៀវទេសចរមកដល់ព្រះរាជាណាចក្រកម្ពុជា” ២)-សេចក្តីព្រាង “នីតិវិធីប្រតិបត្តិស្តង់ដារ​អប្បបរមា (SOP) ​តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើប” និងទី៣ សេចក្តីព្រាង “នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី​សម្រាប់​ផ្សារសាធារណៈ”។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ​សម្រាប់ការរៀបចំឯកសារគតិយុត្តស្តីពី “ការរៀបចំនីតិវិធី​ប្រតិបត្តិស្តង់ដារ​សម្រាប់​ដាក់ឱ្យអនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់នៅ​ទូទាំង​ប្រទេស” បច្ចុប្បន្នក្រសួងបានរៀបចំរួចរាល់ ​និងបានប្រកាសដាក់អនុវត្តផ្លូវការរួចហើយ ខណៈដែល​គ្រប់​គោលដៅ ​ផ្សារទំនើប​ និងផ្សារសាធារណៈ ក៏ជាទីតាំងសំខាន់ដែលមាន​ឧបនិស្ស័យទាក់ទាញ​ទេសចរទៅទស្សនាច្រើន ​និងមានការពាក់ព័ន្ធជាលក្ខណៈអន្តរវិស័យ ។

ឯកឧត្តម បន្តថា កន្លងមកនេះ ​ក្រសួងទេសចរណ៍​ ក៏បានដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍ ឲ្យ​អាជីវកម្មទេសចរណ៍​អនុវត្ត ក្នុងនោះ ​ក្នុងជំហានទី១ មានអាជីវកម្មទេសចរណ៍ចំនួន៨សេវា​កម្ម​បានអនុវត្ត ​ហើយនៅក្នុងជំហានទី២ ​មានអាជីវជកម្មទេសចរណ៍ចំនួន៤បន្ថែមទៀតត្រូវអនុវត្ត ហើយ​អាជីវកម្មទាំងនោះរួមមាន៖ (១). វិធានសុវត្ថិភាពទេសចរណ៍សម្រាប់​សេវាកម្មបៀហ្គាឌិន (២). វិធានសុវត្ថិភាពទេសចរណ៍​សម្រាប់សេវាកម្មខារ៉ាអូខេ (៣). វិធានសុវត្ថិភាពទេសចរណ៍​សម្រាប់​សេវា​កម្មរង្គសាល និងឌីស្កូតែក និង (៤). វិធាន​សុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មម៉ាស្សា។

ឯកឧត្តម បន្តថា ​ ព្រមជាមួយក្រសួងក៏បានដាក់ចេញ​ “នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា” (SOP) សម្រាប់សេវាកម្មទេសចរណ៍ ​ស្របតាមគន្លងប្រក្រតីភាពថ្មីអោយអាជីវកម្មទេសចរណ៍ចំនួន ០៩សេវាកម្មអនុវត្តបន្ថែមផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា សម្រាប់ការរៀបចំឯកសារបទដ្ឋានគតិយុត្តថ្មីនេះ បូករួមនឹងការពង្រឹង​ការ​អនុវត្តនីតិវិធីប្រតិបត្តិការស្តង់ដាអប្បបរមាSOP នឹងជួយទប់ទល់នឹងរាតត្បាតមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី (Omicron)ផង​ និងធានាការបើកទេសចរ​ចាក់វ៉ាក់សាំងអន្តរជាតិពេញលេញ តាមគន្លង​ប្រក្រតីភាពថ្មី ​ប្រកប​ដោយសុខសុវត្ថិភាព ​សំដៅចូលរួមដល់កិច្ចខិតខំប្រឹងប្រែងក្នុងការស្ដារ និងលើកស្ទួយ​វិស័យទេសចរណ៍កម្ពុជា៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm