រដ្ឋាភិបាលអាមេរិករបស់លោក Trump លុបកម្មវិធីក្រុមជនជាតិភាគតិចពីគេហទំព័រ និងគោលនយោបាយ

2025/03/20 10:29:32 pm        81

រាប់ចាប់ពីការលុបប្រវត្តិរឿងរ៉ាវរបស់ក្រុមអ្នកប្រើភាសាកំណើតជាកូដ គឺក្រុមជនជាតិភាគតិច Navajo នៅលើគេហទំព័ររបស់មន្ទីរបញ្ចកោណ រហូតដល់ការកម្ទេចផ្ទាំងគំនូរលើជញ្ជាំងនៃចលនាតវ៉ា «Black Lives Matter» ក្នុងទីក្រុងវ៉ាស៊ីនតោន វិធានការទាំងបង្ខំរបស់ប្រធានាធិបតីអាមេរិក Donald Trump លើក្រុមជនជាតិភាគតិចចម្រុះ នៅទូទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងបំបាត់កម្មវិធីយុត្តិធម៌ពូជសាសន៍ដែលមានជាច្រើនទសវត្សរ៍មកហើយ។

ដោយមានការសន្យាក្នុងយុទ្ធនាការរបស់ខ្លួន មហាសេដ្ឋីទៅពីបក្សសាធារណរដ្ឋរូបនេះ បានយកករណីនេះជាកិច្ចការអាទិភាពមួយ ក្នុងចំណោមចំណាត់ការដំបូងរបស់លោក ពេលចូលកាន់តំណែង ដើម្បីបញ្ចប់រាល់កម្មវិធីចម្រុះជនជាតិភាគតិច សមធម៌ និងបរិយាបន្ន (DEI) របស់រដ្ឋាភិបាលសហព័ន្ធ ដែលលោកបានលើកឡើងថា នាំឲ្យមាន «ការរើសអើងខុសច្បាប់ និងអសីលធម៌»។

គួរបញ្ជាក់ថា ការបង្រ្កាបលើគំនិតផ្តួចផ្តើមរបស់ DEI នៅមន្ទីរបញ្ចកោណ មានលក្ខណៈទូលំទូលាយ ដោយរាប់ចាប់ពីការហាមឃាត់មិនឲ្យមានការជ្រើសរើសទាហានកែភេទ ជាការចំណាត់ការដែលត្រូវបានរារាំងដោយតុលាការក្នុងសប្តាហ៍នេះ រហូតដល់ការលុបឯកសារ និងរូបភាពយ៉ាងច្រើនចេញពីគេហទំព័ររបស់ខ្លួន។

ឆ្លើយតបទៅនឹងសំណួរ ស្តីពីការលុបចេញទាំងនោះ និងផ្សេងទៀត មន្ទីរបញ្ចកោណ កាលពីថ្ងៃទី១៩ ខែមីនា បានប្រាប់ឲ្យដឹងថា ខ្លួនបានស្វាគមន៍បុគ្គលទាំងនោះ ប៉ុន្តែបានបដិសេធមិនមើលឃើញ «ពួកគេតាមរយៈភាពទីទៃនៃបុគ្គលិកលក្ខណៈដែលមិនអាចផ្លាស់ប្តូរបាននោះឡើយ»។

អ្នកនាំពាក្យមន្ទីបញ្ចកោណ លោក John Ullyot បាននិយាយថា៖ «DEI គឺជាទម្រង់នៃវប្បធម៌ម៉ាក្សនិយមដែលបែងចែកកម្លាំង បំបាត់ភាពស្អិតល្មួតរបស់អង្គភាព និងរំខានដល់បេសកកម្មប្រយុទ្ធស្នូលរបស់សេវាកម្ម»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        30
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        65
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm