ធនធានសមុទ្រនៅតំបន់សហគមន៍នេសាទភូមិថ្មីសំបូរជាងមុន បន្ទាប់ពីមានការគំាទ្រពីគម្រោង SCMF

2025/03/20 10:31:17 pm        264

កែប៖ ធនធានសមុទ្រនៅសហគមន៍នេសាទភូមិថ្មី ស្ថិតនៅខេត្តកែប សំបូរជាងមុន បន្ទាប់ពីមានការគាំទ្រពីគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)។

លោក ណុះ យ៉េប ប្រធានស្តីទីសហគមន៍នេសាទភូមិថ្មី ស្ថិតនៅក្រុងកែប ខេត្តកែប បានឱ្យដឹងថា តាមរយៈគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព ​បានគាំទ្រ​ដល់សហគមន៍​ដូចជា៖ ដាក់​ពង្រាយជម្រក​សិប្បនិម្មិត​,ការបង្កើតកន្លែងភ្ញាស់ក្ដាម ចិញឹមក្ដាមសេះ និងការអភិវឌ្ឍអេកូទេសចរណ៍ជាដើម។

ការលើកឡើងពីប្រធានស្តីពីសហគមន៍នេសាទភូមិថ្មី បានធ្វើឡើងក្នុងពេល លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានដឹកនាំក្រុមគណៈប្រតិភូធនាគារADB ចុះទស្សនកិច្ច​នៅសហគមន៍នេសាទភូមិថ្មី ដោយមានការទទួលស្វាគមន៍ពីឯកឧត្តម ទិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

លោក ណុះ យ៉េប ប្រធានស្តីទីសហគមន៍នេសាទភូមិថ្មី ​បានបន្តថា បច្ចុប្បន្នសមាជិក​នៅក្នុង​សហគមន៍មានជីវភាពល្អជាងមុន​ និងម្យ៉ាងវិញទៀត ​ធនធានសមុទ្រនៅតំបន់សហគមន៍ ក៏​សំបូរជាងមុនផងដែរ បន្ទាប់ពីមានការគំាទ្រពីគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយ​ចីរភាព។

លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ​បានមានប្រសាសន៍ថា គម្រោង​ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាពរបស់ADB មានសារៈសំខាន់ណាស់​ក្នុងការ​បង្កើនបរិមាណស្តុកជលផលនៅក្បែរឆ្នេរសមុទ្រ ពង្រឹងជីវភាពរស់របស់ប្រជាជននៅតាមឆ្នេរ និងលើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងការគ្រប់គ្រងធនធានសមុទ្រសំខាន់ៗ។

គួរបញ្ជាក់ដែរថា ​គម្រោងជលផលសមុទ្រ ​និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) មានថវិកា​សរុបចំនួន១០៤លានដុល្លារ​ ក្នុងនោះ​ថវិការបស់ធនាគារADB ចំនួន៦៣លានដុល្លា ចែកជាកម្ចី​ចំនួន៤១លានដុល្លា និងជាឥទានឥតសំណងចំនួន២២លានដុល្លារ ​ពីមូលនិធិអភិវឌ្ឍន៍​អាស៊ី(ADF), សហហិរញ្ញវប្បទាន១០​លានដុល្លារ ពីមូលនិធិហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ាន,២០លានដុល្លារ​ពី​ទីភ្នាក់ងារអភិវឌ្ឍន៍​បារាំង(AFD) និង១១លានដុល្លាពីរាជរដ្ឋាភិបាលកម្ពុជា។ ​គម្រោងនេះ អនុវត្តនៅខេត្តជាប់សមុទ្រមានដូចជា៖ ​ខេត្តកែប កំពត កោះកុង និងព្រះសីហនុ ដោយ​ចាប់ផ្តើមអនុវត្តពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០៣០៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        36
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        33
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm