គុយបារីករាយនឹងការដួលរលំនៃប្រព័ន្ធផ្សព្វផ្សាយផ្តល់មូលនិធិដោយអាមេរិក ក្រោយលោក Trump កាត់ជំនួយ

2025/03/20 10:44:57 pm        84

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋគុយបា កាលពីថ្ងៃពុធ (ទី១៩ ខែមីនា) បានអបអរសាទរ ចំពោះការសម្រេចរបស់រដ្ឋបាល លោក Donald Trump ក្នុងការបិទប្រព័ន្ធផ្សព្វផ្សាយផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក ដែលត្រូវបានប្រកាសជាយូរមកហើយថា ជាមូលដ្ឋានគ្រឹះនៃកិច្ចប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្សាយទស្សនៈរបស់ខ្លួន នៅក្នុងប្រទេសគុយបាដែលគ្រប់គ្រងដោយលទ្ធិកុម្មុយនីស្ត។

សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Trump បានចេញបទបញ្ជាមួយកាលពីសប្តាហ៍មុន ឲ្យកាត់បន្ថយយ៉ាងយ៉ាងធំសម្បើមនូវទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ជាប្រតិបត្តិការមានមូលនិធិជិត ១ពាន់លានដុល្លារអាមេរិក ដែលគ្រប់គ្រងការផ្សាយព័ត៌មានជា ៥០ភាសា។

ក្នុងចំណោមសេវាកម្មព័ត៌មានដែលរងផលប៉ះពាល់ជាសកល ការកាត់បន្ថយនេះបានបិទការិយាល័យផ្សាយគុយបា (OCB) គឺវិទ្យុម៉ាទី (Radio Marti) និងកម្មវិធីផ្សាយអនឡាញ Noticias Marti ដែលបេសកកម្មរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ បើយោងតាមគេហទំព័ររបស់ខ្លួន គឺដើម្បីផ្តល់ឲ្យ «ប្រជាជនគុយបានូវព័ត៌មាន និងដំណឹងដោយគ្មានការត្រួតពិនិត្យ»។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយបា Cubadebate បានអបអរសាទរ ចំពោះការសម្រេចរបស់លោក Trump ដោយហៅកម្មវិធីរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងនេះថា ជា «គម្រោងទំនាក់ទំនងមានតមលសថ្លៃ បរាជ័យ និងពុករលួយបំផុត ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក»។ ការព្យាយាមទាក់ទងទៅការិយាល័យផ្សាយគុយបា និងវិទ្យុម៉ាទី (Radio Marti) ដែលឥឡូវនេះបិទការផ្សាយហើយនោះ មិនទទួលបានជោគជ័យឡើយ។

សេតវិមានមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ តែលោកស្រី Kari Lake ដែលត្រូវបានតែងតាំងដោយលោក Trump ឲ្យទទួលបន្ទុកត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយនានារបស់ USAGM ក្នុងនោះមានទាំងវិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអឺរ៉ុបអឺរ៉ុបសេរីផងដែរនោះ បានពណ៌នាពី USAGM ថា ជា «ករណីស្អុយរលួយ និងជាបន្ទុកដ៏ធំ សម្រាប់អ្នកបង់ពន្ធអាមេរិក» ហើយ «មិនអាចសង្គ្រោះវិញបានឡើយ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        199
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        239
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm