អង្គ​រថា​យ​ហ្គឺ​រ​ប្រកាស​ចែក​ផ្លូវ​កីឡា​ករ​ទី​៣ ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០២១

2021/11/29 06:44:15 pm        217

​បាល់ទាត់៖ ក្រោយ​ចែក​ផ្លូវ​ជាមួយ​គ្រូបង្វឹក​អេ​ស្ប៉ា​ញ​លោក Orio Mohedano Segura ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​របាន​ប្រកាស​ចែក​ផ្លូវជាមួយ​កីឡាករ​សំខាន់ៗ ៣​រូប​ជា​បន្ដ​បន្ទាប់ ពិសេស​ខ្សែ​ការពារ ឈ​ង់ ប៊ុន​ណាត ដែល​ក្លិប​ទើប​ប្រកាស​កាលពី​ល្ងាច​មិញ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង។​

​ខ្សែ​ការពារ​ដ៏​លេចធ្លោ​រូប​នេះ​បាន​ចំណាយ​ពេល ៤​រដូវ​កាល​មក​ហើយ​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ។ ទោះ​ពុំ​អាច​ជួយ​ក្លិប​ឈ្នះ​ពាន​អ្វីមួយ តែ ប៊ុន​ណាត គឺជា​កីឡាករ​ដ៏​ស្នូល​មួយ​រូប​របស់​ក្លិប។ តាមរយៈ​ការ​ចាក​ចេញ​នេះបាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្លិប​ មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​នេះមានការ​សោកស្ដាយ​ជា​ខ្លាំង។​ ​ឈ​ង់ ប៊ុន​ណាត គឺជា​កីឡា​ករ​ទី​៣ ដែល​ត្រូវ​បាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ប្រកាស​ចែក​ផ្លូវ ក្រោយ​បញ្ចប់​ការ​ប្រកួតរដូវ​កាល​ឆ្នាំ​២០២១ បន្ទាប់ពី​ខ្សែប្រយុទ្ធ​តុង​ហ្គា Ata Inia និង​ខ្សែ​ជប៉ុន Kosuke Uchida ដែល​រួមចំណែក​ជួយ​ក្រុម​បាន ១​រដូវ​កាល​ដូចគ្នា។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ព្រួយបារម្ភ ចំពោះ​ការ​ត្រៀម​រដូវ​កាល​ថ្មី​របស់​ក្លិប​ខ្លួន​គាំទ្រ ដ្បិត​ក្លិប​ពុំ​ទាន់​ប្រកាស​សមាសភាព​គ្រូបង្វឹក​ថ្មីក៏ដូចជា​កីឡាករ​ថ្មី​នោះទេ។​

​គួរ​ដឹង​ថា ក្នុង​រដូវ​កាល​ឆ្នាំ​២០២១ នេះ អង្គ​រថា​យ​ហ្គឺ​រ​ទទួល​បាន​លទ្ធផល​គាប់ប្រសើរ​នោះ​ទេ បន្ទាប់​ពី​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៦ ក្នុង​លី​គ​កំពូល​កម្ពុជាក្រោយ​ឆ្លងកាត់ ១៩​ប្រកួត​ឈ្នះ ៨ ស្មើ ៤ និង​ចាញ់ ៧​ប្រកួត ខណៈ​ធ្លាក់​ត្រឹម​វគ្គ ៨​ក្រុម​ចុងក្រោយនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់​ជាតិ បន្ទាប់ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងដោយ​លទ្ធផល ៣-០៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm