នាយករដ្ឋរដ្ឋមន្រ្តីឡាវ ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

2021/11/29 06:53:30 pm        298

ភ្នំពេញ ៖ នៅថ្ងៃនេះ ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបេតយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ខណៈទស្សនកិច្ចនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្តារសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩។

តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាន​ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នឹងអញ្ជើញក្រាប​ថ្វាយ​បង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រកម្ពុជា នៅព្រះបរមរាជវាំង ។ បន្ទាប់ពីនោះ ឯកឧត្តម ផនខាំ វីផាវ៉ាន់ ក៏នឹងអញ្ជើញចូលជួប​សម្ដែងការគួរសម ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ខណៈឯកឧត្តម នឹងអញ្ជើញដាក់​កម្រង​ផ្កាគោរពវិញ្ញាណក្ខន្ធ​នៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ”។

នៅថ្ងៃដដែលនេះ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ក៏នឹងជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន​ លើទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ​ក្រោយ​វិបត្តិនៃជំងឺកូវីដ-១៩ ​បញ្ហាតំបន់ ​និងអន្តរជាតិ​នានា​ដែលជាចំណាប់អារម្មណ៍ ​និងក្តីបារម្ភរួម។

តាមរយះជំនួបតាមប្រព័ន្ធវីដេអូ កាលពីខែមេសាកន្លង​ ប្រមុខដឹកនាំនៃប្រទេសទាំងពីរ មាន​សេចក្តី​រីករាយ​ចំពោះកំណើន​នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពីត្រឹម ១០លានដុល្លារ​នៅ​ឆ្នាំ២០១៩ រហូតដល់ ១០៤ លានដុល្លា ​នៅក្នុងឆ្នាំ២០២០។ ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ​ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពន្លឿនការចរចារលើ “កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា”។ ជាកត់សម្គាល់ ចំពោះការទប់ស្កាត់​ការ​រីករាលដាលជំងឺកូវីដ១៩ ​រាជរដ្ឋាភិបាលកម្ពុជា​បានចូលរួមចំណែកផ្តល់ជំនួយជាម៉ាសចំនួន ២លាន និង​គ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយចំនួន ​ខណៈកាលពីអំឡុងខែកញ្ញា ​ឆ្នាំ២០២១នេះ កម្ពុជា​បាន​ផ្តល់ជំនួយវ៉ាក់សាំងចំនួន២០ម៉ឺនដូសជូនដល់រដ្ឋាភិបាល​ និងប្រជាជនឡាវ ដើម្បីរួមចំណែក​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសឡាវ។

សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុង​ពេល​ដែលកម្ពុជាបានបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀត​នូវ​ចំណង​មិត្តភាព​ជាប្រពៃណីដ៏យូរអង្វែង ​សាមគ្គីភាពជាភាតរភាព​ ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធ​សាស្រ្តគ្រប់ជ្រុង​ជ្រោយ និងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព​នៅក្នុងតំបន់ និងពិភពលោក។

គួរបញ្ជាក់ថា ឯកឧត្តម ផនខាំ វីផាវ៉ាន់ បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់​ឡាវ​កាលពីខែមីនា ឆ្នាំ២០២១​ មុនកាន់តំណែងនេះ ​ឯកឧត្តមធ្លាប់កាន់តំណែងជាអនុប្រធានាធិបតីឡាវ ចាប់តាំងពីឆ្នាំ២០១៦ ដ​ល់ឆ្នាំ២០២១ ​និងជាសមាជិកគណៈកម្មាធិការនយោបាយមជ្ឈិមបក្ស ប្រធាន​ខុទ្ទកាល័យគណៈលេខាធិការ​មជ្ឈិមបក្ស ​ដែលមានឋានៈជាឧបនាយករដ្ឋមន្រ្តី និង​ជារដ្ឋមន្រ្តីក្រសួងអប់រំ​ និងកីឡា៕

អត្ថបទ ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm