ប្រណាំងរថយន្ត៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត F1 Spanish Grand Prix នៅលើទឹកដីអេស្ប៉ាញនឹងបន្តមានវត្តមានក្នុងកាលវិភាគរបស់ F1 ពិភពលោករហូតដល់ឆ្នាំ២០២៦ បន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងលើកិច្ចសន្យាថ្មី។
ទីលាន Catalunya ទីក្រុង Barcelona ក៏នឹងត្រូវមានកែប្រែ និងសាងសង់បន្ថែមហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតដែរ នៅក្នុងកិច្ចព្រមព្រៀងជាមួយ F1 នេះ។ ឆ្នាំ២០២២ ខាងមុខ Spanish Grand Prix នឹងជាទីលានប្រណាំងទី ៦ ក្នុងចំណោម ២៣ទីលានរដូវកាលក្រោយនេះ។ សូមបញ្ជាក់ថា ទីលាន Catalunya ប្រទេសអេស្ប៉ាញបានទទួលការប្រកួត F1 មិនដែលដាច់មួយរដូវកាលឡើយតាំងពីឆ្នាំ១៩៩១៕
អត្ថបទ៖នាង សុភាវុធ