ប្រជាពលរដ្ឋលីប៊ីដែលគាំទ្រតំបន់ហ្កាហ្សា បានជួបជុំគ្នាតវ៉ាកាលពីថ្ងៃពុធ ក្រោយជនប៉ាឡេស្ទីនជាង ៤០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាស កាលពីរយៈពេល ១ថ្ងៃមុន ដែលស្ថិតក្នុងចំណោមការវាយប្រហារស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីខែតុលា ឆ្នាំ ២០២៣ ជាហេតុធ្វើឲ្យអន្តរាយដល់បទឈប់បាញ់ដែលបានចូលជាធរមានកាលពីខែមករា ។
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរបស់ខ្លួនបានចាប់ផ្តើមឡើងវិញប្រតិបត្តិការជើងគោក នៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងត្បូងហ្កាហ្សាស្រ្ទីប ស្របពេលថ្ងៃទី ២នៃការវាយប្រហារតាមច្រកអាកាសនៅថ្ងៃព្រហស្បតិ៍នេះ បានសម្លាប់មនុស្សយ៉ាងហោច ៧០នាក់ ។
សង្រ្គាមដែលជាជម្លោះដ៏ខ្ទេចខ្ទាំបំផុតក្នុងរយៈពេលច្រើនទសវត្សរ៍នៃវិវាទរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវបានបង្កឡើងដោយសារការវាយប្រហាររបស់ក្រមហាម៉ាស់សម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥០នាក់ នៅតំបន់សហគមន៍ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ។
ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីន និយាយថា យុទ្ធនាការអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៤៩.០០០នាក់នៅតំបន់ហ្កាហ្សា ហើយនិងបណ្តាលឲ្យកើតមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុត ជាមួយនឹងកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងទឹកស្អាត ។
អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាស់ថា បានប្រើប្រាស់ជនប៉ាឡេស្ទីនជាខែលមនុស្ស ប៉ុន្តែក្រុមហាម៉ាស់ បានច្រានចោល និងបានចោទប្រកាន់អ៊ីស្រាអែលថា បានបានទម្លាក់គ្រាប់រើសអើងជាតិសាសន៍មកលើជនប៉ាឡេស្ទីន ៕