ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណជិត១១លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២

2025/03/21 02:41:10 am        238

នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥នេះ នៅទីស្ដីការក្រសួងការបរទេស​និងសហប្រតិបត្តិ​ការ​អន្ដរ​ជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្ដរជាតិ និងឯកឧត្តម UENO Astushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានចុះ ហត្ថ​លេខា​លើ​លិខិត​ប្ដូរសារ និងឯកសារពាក់ព័ន្ធ​សម្រាប់​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ផ្តល់​ជូន​រាជ​រដ្ឋាភិបាល​ ដើម្បីគាំទ្រអង្គភាពCMAC លើគម្រោងចំនួន២ មានហិរញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន​ ១.៤៦៦លានយ៉េន ប្រមាណជិត១១លានដុល្លារអាមេរិក។​

គម្រោងទាំង២នោះរួមមាន៖​ គម្រោងទី១​ ជាគម្រោង​ពង្រឹង​សមត្ថភាព​អង្គភាព​CMAC លើ​កិច្ច​សហ​ប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម (Strengthening CMAC’s Capacity on the South-South Cooperation Training under the Economic and Social Develop ment Programme”។ គម្រោង​នេះមាន​ថវិកា​សរុប​ចំនួន​១.១៦៦​លាន​យ៉េន ​ប្រមាណជាង ៨,៤លានដុល្លារអាមេរិក ដែលកញ្ចប់​ថវិកា​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ដើ​ម្បី​ទិញ​សម្ភារ​​បច្ចេកទេសរួមមាន គ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដើម ដើម្បី​លើក​កម្ពស់​សម្ភារ​បច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើ​កិច្ច​ការ​ហ្វឹកហ្វឺន​អ្នក​ជំនាញ​សកម្មភាព​មីន​ទាំងក្នុងតំបន់និងអន្តរជាតិ។ គម្រោងទី២៖ ការបំពេញ បន្ថែម​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៣០០លានយ៉េន ប្រមាណជាង២លានដុល្លារអាមេរិក សម្រាប់គាំទ្រគម្រោង​សាង​សង់​អគារ​ហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម(សារមន្ទីរតេជោសន្ដិភាព) នៃ​មជ្ឈ​មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (The Project for Construction of Training Complex and Outreach Facilities of Cambodian Mine Action Centre) ហិរញ្ញប្បទាន​ឥត​សំណង​ក្នុង​គម្រោងនេះ​ សរុបកើនដល់ចំនួន ២.៧៥១លានយ៉េន ប្រមាណជិត២០​លាន​ដុល្លារ​អាមេរិក។ 

ជាថ្មីម្តង​ទៀត​នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិ បាលកម្ពុជាទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ក៏​បាន​​គោរព​អរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស​និងសហ ប្រតិបត្តិការអន្តរជាតិ​ ព្រម​ទាំង​​ឯកឧ​ត្តមឯកអគ្គរដ្ឋទូត​ UENO Astushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា

ដែលផ្តល់​ការ​គាំទ្រ​ និង​ចុះហត្ថ​លេខា​លើ​គម្រោង​ដ៏​មាន​សារ​ប្រយោជន៍​សម្រាប់​បុព្វ​ហេតុ​មនុស្ស​ធម៌​វិស័យមីនទាំង២គម្រោងនេះ៕ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm