ចិន​ព្រមាន​ពី​ការ​ផ្ទុះឡើង​ធ្ងន់ធ្ងរ​នៃ​វីរុស COVID-19 ប្រសិន​បើក​ព្រំដែន​ដូច​អាមេរិក​ និង​បារាំង

2021/11/29 07:21:52 pm        864

​ចិន៖ យោង​តាម​ការសិក្សា​ដោយ​សាកលវិទ្យាល័យ Peking របស់​ចិនឲ្យដឹងថា ​ប្រទេស​ចិន​អាច​ប្រឈម​នឹង​ការ​ឆ្លង​ជាង ៦៣០,០០០​នាក់ក្នុង​មួយថ្ងៃ ប្រសិនបើ​ខ្លួន​ដក​គោលនយោបាយ​គ្មាន​ការ​អត់​ឱន ដោយ​ការ​ដក​ការ​ហាម​ប្រាម​ការ​ធ្វើ​ដំណើរ​។​

​នៅ​ក្នុង​របាយការណ៍​ប្រចាំខែ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​វីរុស​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ប្រទេស​ចិន ក្រុម​គណិត​វិទូ​បាន​និយាយ​ថា ​ប្រទេស​ចិន​មិន​អាច​ប្រឹងប្រែង​ដក​ការ​រឹតត្បិត​បម្រាម​ធ្វើដំណើរ ​បាន​ដោយ​គ្មាន​ការ​ចាក់​វ៉ាក់សាំង​ប្រកបដោយ​ប្រសិទ្ធភាព ឬ​ការ​ព្យាបាល​ជាក់លាក់​នោះ​ទេ​។​ ដោយ​ការ​ប្រើ​ទិន្នន័យ​សម្រាប់​ខែ​សីហា​ពី​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស អេ​ស្ប៉ា​ញ បារាំង និង​អ៊ីស្រាអែល ក្រុម​គណិត​វិទូ​បាន​វាយតម្លៃ​ពី​លទ្ធផល​ដ៏​ធ្ងន់ធ្ងរ ប្រសិន​ប្រទេស​ចិន​ជ្រើស​រើស​យក​វិធីសាស្ត្រ​គ្រប់គ្រង​ជំងឺ​រាតត្បាត​សកល​ ដូច​បណ្ដា​ប្រទេស​ទាំង​នោះ​ដែរ​។

របាយការណ៍​នេះ​បាន​និយាយ​ថា ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​របស់​ប្រទេស​ចិន​នឹង​កើន​ឡើង​ដល់​យ៉ាង​តិច ៦៣៧,១៥៥​នាក់ ប្រសិនបើ​ដើរ​តាម​វិធីសាស្ត្រ​របស់​សហរដ្ឋអាមេរិកក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​វីរុស​នេះ​។ ហើយ​ករណី​ឆ្លង​ប្រចាំថ្ងៃ​នឹង​ហក់​ឡើង​ដល់ ២៧៥,៧៩៣​នាក់បើ​ប្រទេស​ចិន​អនុវត្តន៍​តាម​វិធីសាស្ត្រ​ដូច​ចក្រភព​អង់គ្លេស និង​មាន​ករណី​ឆ្លង ៤៥៤,១៩៨​នាក់ប្រសិនបើ​ធ្វើ​ដូច​ប្រទេស​បារាំង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        113
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        151
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm