រាជរដ្ឋាភិបាលបង្កើតក្រុមការងារចុះពិនិត្យស្រាវជ្រាវការទន្រ្ទានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប

2021/11/29 07:36:05 pm        1.5 K

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចេញសេចក្តីសម្រេចបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចមួយបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការ​ទន្ទ្រានដី​ព្រៃលិច​ទឹក​នៅតំបន់ទន្លេសាប​ ស្ថិតនៅខេត្តកំពង់ឆ្នាំង ​ខេត្ត​ពោធិ៍សាត់ ខេត្តបាត់ដំបង ​ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។

ក្រុមការងារត្រូវបានបែងចែកជា៦ក្រុមធំៗ ក្នុងនោះរួមមាន ក្រុមទទួលបន្ទុកខេត្តកំពង់ឆ្នាំង ក្រុម​ទទួល​បន្ទុក​ខេត្ត​ពោធិ៍​សាត់ ក្រុមទទួលបន្ទុកខេត្តបាត់ដំបង ​ក្រុម​ទទួលបន្ទុកខេត្តបន្ទាយមានជ័យ និងសៀមរាប ក្រុមទទួលបន្ទុក​ខេត្ត​កំពង់​ធំ ​និងក្រុមទទួលសម្របសម្រួល និងបូកសរុប។

ក្រុមការងារទទួលបន្ទុកខេត្ត ​សហការសម្របសម្រួលជាមួយ​ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន ​អាជ្ញាធរទន្លេសាប ​អាជ្ញាធរដែនដី និង​អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ​ ចុះពិនិត្យ និង​ស្រាវជ្រាវ​ការ​ទន្ទ្រានដីព្រៃលិចទឹកនៅ​តំបន់ទន្លេសាប​ ស្ថិតនៅខេត្តកំពង់ឆ្នាំង ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង​ ខេត្ត​បន្ទាយ​មានជ័យ ​ខេត្តសៀមរាប និងខេត្តកំពង់ធំ រាយការណ៍វឌ្ឍនភាពការងារជាប្រចាំជួនក្រុម​ទទួល​បន្ទុក​សម្រប​សម្រួល​និង​បូក​សរុប​បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំក្រសួង។

ក្រុមទទួលបន្ទុកសម្របសម្រួល និងបូកសរុបគឺមានភារកិច្ច បូកសរុបលទ្ធផលការងារចុះពិនិត្យ​និង​ស្រាវជ្រាវ​ការ​ទន្ទ្រាន​ដីព្រៃលិចទឹកនៅតំបន់ទន្លេសាបស្ថិតនៅខេត្តកំពង់ឆ្នាំង​ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ​ខេត្តបន្ទាយមានជ័យ ​ខេត្ត​សៀម​រាប និងខេត្តកំពង់ធំ ​រាយការណ៍វឌ្ឍនភាពការងារ​ជាប្រចាំជូនថ្នាក់ដឹកនាំក្រសួង​បំពេញភារកិច្ចផ្សេង​ទៀត​តាម​ការ​ប្រគល់​ជូន​របស់ថ្នាក់​ដឹកនាំ​ក្រសួង។

ក្រុមការងារមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទឱ្យជួយការងារតាមការចាំបាច់ ដើម្បីធ្វើយ៉ាង​ណា​ត្រូវ​ទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក ​និងវាទទីយកដីនៅតាមបឹងទន្លេសាប ។

សូមបញ្ជាក់ផងដែរថា ការបង្កើតក្រុមការងារខាងលើនេះ ​បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈសារ​ជា​សម្លេង ​កាលពីថ្ងៃទី​ ២៨ វិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាអោយមន្ត្រីពាក់ព័ន្ធ​ត្រូវ​ទប់ស្កាត់​ជា​បន្ទាន់នូវ​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹកដី​នៅតំបន់បឹងទន្លេសាប ដែលក្នុង​នោះ​សម្តេចបានលើកចំៗចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង ​ទំនង​ជា​ឯក​ឧត្តម ឈួរ ចាន់ឌឿន ដែល​បានទន្រ្ទានដី ព្រៃលិចទឹកប្រមាណជាង​ ២ពាន់ហិចតា ​ដោយសម្តេចបញ្ជាឲ្យ​រឹបអូស​ជា​កម្ម​វត្ថុ​សម្រាប់​ការដាំ ​ព្រៃឈើឡើងវិញទុកជាសម្បត្តិរដ្ឋ ​ហើយអ្នកប្រព្រឹត្តិខុសច្បាប់ត្រូវទទួលទោសដោយ​គ្មាន​ការ​លើកលែង​៕

អត្ថបទ៖ ដាវណ្ណ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm