គម្ពីរព្រះត្រៃបិដកចំនួន៥០០០ច្បាប់ ត្រូវបានតម្កល់ទុកនៅមជ្ឈមណ្ឌលវិបស្សនាធុរៈ ភូមិភាគឦសាននៃកម្ពុជា

2025/03/21 07:33:54 pm        483

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត រួមជាមួយគណៈប្រតិភូអមដំណើរ និងអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រះសង្ឃ មន្ត្រីរាជការ សិស្សានុសិស្ស ដូនជី តាជី និងប្រជាពុទ្ធបរិស័ទ ជាច្រើនកុះករ បានអញ្ជើញចូលរួមដង្ហែ និងសូត្រអានគម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈ ភូមិភាគឦសាននៃកម្ពុជា ក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

តាមរបាយការណ៍របស់ឯកឧត្ដម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ខណៈប្រទេសជាតិមានសុខសន្តិភាព ទើបប្រជាពលរដ្ឋគ្រប់រូបមានឱកាសធ្វើបុណ្យ ធ្វើទាន ជាក់ស្តែងដូចជាកន្លងមកអស់រយៈពេលមួយឆ្នាំហើយនេះ ដែលពុទ្ធសាសនិកគ្រប់មជ្ឈដ្ឋាន តែងតែបានយល់ច្បាស់អំពីគុណតម្លៃ នៃគម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរ ហើយក៏បានស្រុះស្រួលបបួលគ្នាចំណាយនូវធនធាន ដើម្បីបោះពុម្ពគម្ពីរព្រះត្រៃបិដក បាលីនិងសេចក្តីប្រែជាភាសាខ្មែរ ចំនួន៥០០០ច្បាប់ យកមកតម្កល់ទុកនៅក្នុង មជ្ឈមណ្ឌលវិបស្សនាធុរៈ ភូមិភាគឦសាននៃកម្ពុជានេះ។

ឯកឧត្តម សូមគោរពថ្លែងអំណរគុណដល់ ពុទ្ធសាសនិកជន ដែលបានឧបត្ថម្ភ និងបានសហការ​ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ​ដែលបានអញ្ជើញចូលរួម ក្នុងពិធីដង្ហែ និងសូត្រអានគម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរនាឱកាសនេះ។

ក្នុងឱកាសដ៏កម្រនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧត្តមភរិយានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​បានមានប្រសាសន៍ថា ថ្ងៃនេះពិតជាវិសេសវិសាសណាស់ ដែលបាន​អញ្ជើញ​ចូលរួមក្នុងពិធីដង្ហែ ​និងសូត្រអានគម្ពីរព្រះត្រៃបិដក ដែលជាឧបករណ៍សម្រាប់​សិក្សា​អប់រំរៀនសូត្រ។ លោកជំទាវបណ្ឌិត បន្តថា គម្ពីរព្រះត្រៃបិដកជាក្បួនច្បាប់ យ៉ាងសំខាន់​បំផុត​សម្រាប់សិក្សាអប់រំ ជូនដល់មនុស្សជាតិ ឱ្យស្ថិតនៅក្នុងសីលសមាធិបញ្ញា និងមានសមត្ថភាព​ប្រព្រឹត្តិ និងប្រតិបត្តិបានត្រឹមត្រូវល្អប្រសើរ ក្នុងឆាកជីវិតផ្ទាល់ខ្លួន សង្គមគ្រួសារ សង្គមជាតិ និងសាសនា ថែមទាំងមានសមត្ថភាពដឹកនាំមនុស្សជាតិឱ្យធ្វើតែអំពើល្អ ប្រកបតាមធម៌​បានយ៉ាងមានប្រសិទ្ធភាពបំផុត។ ការអានព្រះត្រៃបិដកជាកំពូលនៃចំណេះដឹង វិជ្ជាប្រាជ្ញា ធ្វើឲ្យសម្រេចនៅផលប្រយោជន៍ដល់ជនអ្នកអាន ព្រះត្រៃបិដកគឺមានសមត្ថភាព​អាចយល់​ឃើញត្រូវ ត្រិះរិះត្រូវ និយាយបានត្រឹមត្រូវ ប្រកបការងារបានល្អប្រសើរ ចេះរៀបចំមុខរបរ​ចិញ្ចឹមជីវិតប្រកបដោយប្រយោជន៍ត្រឹមត្រូវ ថែមទាំងធ្វើអោយអ្នកអានព្រះត្រៃបិដក​មាន​សេចក្តីព្យាយាមយ៉ាងមោះមុត ​មានសតិស្មារតីរឹងមាំ ​និងចេះតាំងចិត្តឲ្យនឹងនរ ឲ្យប្រពៃត្រឹមត្រូវ​ប្រកបដោយសេចក្តីថ្លៃថ្នូរ ​សុខសុវត្ថិភាព រហូតទទួលបាននូវផលជោគជ័យពេញមួយជីវិត ទាំងប្រយោជន៍បច្ចុប្បន្ន បរៈលោក និងលោកុត្តរ យ៉ាងស័ក្តិសិទ្ធិបំផុត។

លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណគណៈកម្មការអាចារ្យវត្ត​ ព្រះចៅអធិការវត្ត និង​ប្រជាពុទ្ធបរិស័ទ គ្រប់ទិសទី ដែលបានអញ្ជើញចូលរួម ​ក្នុងឱកាសនេះ និងជម្រុញលើកទឹកចិត្តដល់ ប្រជាពុទ្ធបរិស័ទចូលមកសិក្សា​ អានស្តាប់នូវព្រះពុទ្ធវចនៈ ​ដែលជាពាក្យប្រៀនប្រដៅរបស់ ព្រះសម្មាសម្ពុទ្ធ​បរមគ្រូនៃយើង ដែលជាហេតុនាំឲ្យរក្សាបាននូវមរតកវប្បធម៌ ព្រះពុទ្ធសាសនា ដែលជាសាសនាជាតិផង ម្យ៉ាងទៀតនាំមនុស្សជាតិឲ្យបានសម្រេចមគ្គផលតាមផ្លូវកាយ សុចរិត វិចីសុចរិត និងមនោសុចរិត ប្រកបដោយប្រយោជន៍ សេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការផងដែរ៕ អត្ថបទ៖ សំ ងីម 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        99
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm