ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន អញ្ជើញចូលរួមបិទវគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញាស្តីពី “ការកំណត់អត្តសញ្ញាណផលិតផល”

2025/03/21 07:47:54 pm        381

ភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយក្រុមហ៊ុន S&O INTELLECTUAL PROPERTY CAMBODIA រៀបចំវគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញាស្តីពី “ការកំណត់អត្តសញ្ញាណផលិតផល”។

កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយក្រុមហ៊ុន S&O INTELLECTUAL PROPERTY CAMBODIA រៀបចំវគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញាស្តីពី “ការកំណត់អត្តសញ្ញាណផលិតផល” នៅសណ្ឋាគារ SUNWAY រាជធានីភ្នំពេញ ជូនដល់សិក្ខាកាមជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសរុបចំនួន ៣២រូប ដែលមកពីនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ឆ្នាំង។

ក្នុងវគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង កសាងសមត្ថភាពជំនាញដល់មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបង្កើនការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ និងទស្សនវិស័យកំណែទម្រង់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីឈានទៅដល់ការកែសម្រួល កែលម្អ កែតម្រូវ និងកែទម្រង់ ព្រមទាំងជម្រុញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែម ក្នុងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាសម្រាប់ពេលបច្ចុប្បន្ន និងអនាគត ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានថ្លែងក្នុងពិធីបិទវគ្គ សូមអរគុណដល់ក្រុមហ៊ុន S&O INTELLECTUAL PROPERTY CAMBODIA និងដៃគូរ ដែលបានឧបត្ថម្ភ គាំទ្រសម្រាប់វគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញា ដ៏មានសារៈសំខាន់មួយនេះ និងអរគុណដល់វាគ្មិនមកពីនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម ព្រមទាំងគ្រូបង្គោលរបស់  នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏ដូចជាតំណាងម្ចាស់ម៉ាក ដែលចំណាយពេលដ៏មានតម្លៃមកធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ដល់សិក្ខាកាម ។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមយកនូវចំណេះដឹងដែលទទួលបានពីវគ្គបំប៉ននៅពេលនេះទៅបំពេញចំណុចខ្វះខាត ការយល់ច្រឡំ និងសំណូមពរចាំបាច់នានា ឆ្លើយតបទៅនឹងតម្រូវការ នៃការប្រតិបត្តិច្បាប់ពាក់ព័ន្ធជាមូលដ្ឋានក្នុងការពិនិត្យ ពិចារណា និងកែសម្រួលលើការអនុវត្តតួនាទី និងភារកិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌ ឲ្យស្របតាមក្រមនីតិវីធីព្រហ្មទណ្ឌ ក៏ដូចជាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនការជឿទុកចិត្តពីសំណាក់អ្នកវិនិយោគ អាជីវករ កម្មសិទ្ធិករ សហគមន៍ និងប្រជាពលរដ្ឋ មកលើ មន្ត្រីនគរបាលជាតិ ៕អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm