គ្រឹះស្ថានឧត្តមសិក្សាកំពុងចូលរួមជួយប្រែក្លាយកម្លាំងយុវជន ទៅជាសសរស្ដម្ភ និងជាឆ្អឹងខ្នងរបស់ជាតិ

2025/03/21 08:32:50 pm        303

ភ្នំពេញ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) បានថ្លែងថា គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន កំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើការប្រមូលផ្ដុំ និងប្រែក្លាយកម្លាំងយុវជន ទៅជាសសរស្ដម្ភ និងជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ. សរុបចំនួន៥៥០នាក់ ឯកឧត្តម ស សុខា មានប្រសាសន៍ថា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា តែងតែណែនាំតម្រង់ទិស និងដាក់ចេញនូវផែនការ ជាបន្តបន្ទាប់ សម្រាប់ជាមូលដ្ឋានឱ្យ ក.យ.គ. យកមកអនុវត្ត ដើម្បីសម្រេចបានតាមចក្ខុវិស័យ និងគោលបំណងរបស់ ស.ស.យ.ក. ។

លទ្ធផលការងារសំខាន់ៗនោះ ត្រូវបានឯកឧត្តម ស សុខា កត់សម្គាល់ជាអាទិ៍ ការចូលរួមរៀបចំ កម្មវិធីសាទរ​កម្ពុជា ការចូលរួមក្នុងកម្មវិធីកីឡា ការធ្វើសកម្មភាពសង្គមតាមគ្រឹះស្ថានឧត្តមសិក្សា និងតាមសហគមន៍ ការរៀបចំសិក្ខាសាលា បាឋកថា និងវគ្គបណ្ដុះបណ្ដាលជាច្រើន​នៅតាម​គ្រឹះស្ថានឧត្តមសិក្សា ។

ឯកឧត្តមបានបន្តថា ក្រៅពីនោះ បានកៀរគរយុវជនឱ្យចូលរួមសកម្មភាពនានា ​និងចូលជាសមាជិក ស.ស.យ.ក. និងការពង្រីករចនាសម្ព័ន្ធរបស់ ក.យ.គ. ដោយបន្ថែមគណៈដឹកនាំចលនា​យុវជន​ស្ម័គ្រចិត្ត និងបង្កើតក្រុមការងារយុវជន ស.ស.យ.ក. ​ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន​បន្ថែមទៀត ក្នុងន័យដើម្បីប្រមូលផ្ដុំ និងប្រែក្លាយកម្លាំងយុវជនឱ្យទៅជាសសរស្ដម្ភ និងជាឆ្អឹងខ្នង​ដ៏រឹងមាំរបស់ជាតិមាតុភូមិ និងប្រជាជន រួមពូនជ្រុំកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មាន​សុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ និងមានវឌ្ឍនភាពគ្រប់វិស័យ ។

សូមបញ្ជាក់ថា ​សន្និបាតឆ្នាំនេះ មានគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ​សម្រេចបាន ចំណុចខ្លាំង បញ្ហាប្រឈម ដំណោះស្រាយ ព្រមទាំងដាក់ចេញនូវទិសដៅ​ការងារ​បន្តសម្រាប់ឆ្នាំ២០២៥ ដោយមានការធ្វើបទអន្តរាគមន៍លើប្រធានបទចំនួន៥ ទាក់ទងទៅនឹងការ​សិក្សា​ជំនាញ STEAM តម្រូវការទីផ្សារការងារក្នុងសម័យឌីជីថល ការបណ្ដុះបណ្ដាលជំនាញ​វិជ្ជាជីវៈនិងបច្ចេកទេស ការចូលរួមចំណែករបស់យុវជនក្នុងសង្គមជាតិ និងការប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ៕អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm