អាកាសយានដ្ឋាន Heathrow របស់អង់គ្លេសត្រូវបានបិទ ក្រោយអគ្គិភ័យនៅស្ថានីយ៍រង រំខានយ៉ាងខ្លាំងនិងអាចច្រើនថ្ងៃ

2025/03/21 08:53:35 pm        54

អាកាសយានដ្ឋាន Heathrow របស់ចក្រភពអង់គ្លេស នៅថ្ងៃសុក្រ ២១ មីនានេះ បាននិយាយថា ខ្លួននឹងបន្តបិទរហូតដល់ពាក់កណ្តាលអធ្រាត្រ បន្ទាប់ពីជួបប្រទះ "ការដាច់ចរន្តអគ្គិសនី" ដោយសារតែអគ្គិភ័យនៅស្ថានីយអគ្គិសនីក្បែរនោះ ដែលផ្គត់ផ្គង់អាកាសយានដ្ឋាននេះ។

អាកាសយានដ្ឋាន Heathrow បាននិយាយក្នុងការបង្ហោះលើបណ្ដាញសង្គម X ថា ការបិទនេះគឺដើម្បី"រក្សាសុវត្ថិភាពអ្នកដំណើរ និងសហការីរបស់យើង"ដោយបន្ថែមថាអ្នកដំណើរត្រូវបានណែនាំមិនឱ្យធ្វើដំណើរទៅអាកាសយានដ្ឋានក្នុងកាលៈទេសៈណាក៏ដោយរហូតដល់បើកឡើងវិញ។  

អ្នកនាំពាក្យរបស់អាកាសយានដ្ឋាន Heathrow បាននិយាយនៅសារអេឡិចនិកថា ក្រុមក្រុមអ្នកពន្លត់អគ្គិភ័យកំពុងឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ ប៉ុន្តែពុំមានភាពច្បាស់លាស់ថាតើនៅពេលណាដែលថាមពលអាចត្រូវបានស្តារឡើងវិញដែលអាចទុកចិត្តបាននោះទេ ដោយបន្ថែមទៀតថា ការរំខានយ៉ាងខ្លាំងអាចត្រូវបានរំពឹងទុកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ 

Eurocontrol ដែលគ្រប់គ្រងប្រតិបត្តិការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសនៅទូទាំងទ្វីបអឺរ៉ុបបាននិយាយនៅលើគេហទំព័រប្រតិបត្តិការរបស់ខ្លួនថាគ្មានការមកដល់ត្រូវបានអនុញ្ញាតនៅអាកាសយានដ្ឋាន Heathrow ឡើយ ដោយសារការដាច់ចរន្តអគ្គិសនី ហើយមានផែនការបង្វែរជើងហោះហើរ។

យោងតាមគេហទំព័រតាមដានជើងហោះហើរ FlightRadar24 ការបង្វែរមួយចំនួនទៅកាន់អាកាសយានដ្ឋានផ្សេងទៀតបានកើតឡើងរួចហើយ ដោយក្រុមហ៊ុន Qantas Airways បានបញ្ជូនជើងហោះហើររបស់ខ្លួនពីទីក្រុង Perth ទៅកាន់ទីក្រុងប៉ារីស និងជើងហោះហើរ United Airlines New York ឆ្ពោះទៅកាន់ទីក្រុង Shannon ប្រទេសអៀរឡង់។

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ពីទីក្រុង San Francisco នឹងត្រូវចុះចតនៅទីក្រុង Washington, DC ជាជាងទីក្រុងឡុងដ៍៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        13
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        16
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm