ជើងហោះហើរជាច្រើនពីកោះបាលី ត្រូវបានលុបចោល បន្ទាប់ពីបន្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី

2025/03/21 10:04:56 pm        34

មន្ត្រីអាកាសយានដ្ឋានបាននិយាយនៅថ្ងៃសុក្រ (២១ មីនា) នេះថា យ៉ាងហោចណាស់ជើងហោះហើរអន្តរជាតិចំនួន ៧ជើងពីកោះរមណីយដ្ឋាន បាលី របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានលុបចោល បន្ទាប់ពីភ្នំភ្លើងដ៏ធំមួយនៅភាគខាងកើតប្រទេសនៃប្រជុំកោះនោះ បានផ្ទុះឡើង ដោយព្រួសផ្សែងផេះយ៉ាងក្រាស់ឃ្មឹកកម្ពស់ដល់ទៅ ៨គីឡូម៉ែត្រឡើងលើមេឃ។

អាជ្ញាធរបាននិយាយថា ភ្នំភ្លើង Lewotobi Laki-Laki ដែលជាភ្នំភ្លើងភ្លោះកម្ពស់ ១.៧០៣ម៉ែត្រនៅលើកោះទេសចរណ៍ Flores បានផ្ទុះឡើងរយៈពេល ១១នាទី និង ៩វិនាទី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយធ្វើឱ្យអាជ្ញាធរបង្កើនស្ថានភាពប្រកាសអាសន្នរបស់ភ្នំភ្លើងដល់កម្រិតខ្ពស់បំផុត។

អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិរបស់កោះបាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ "ជើងហោះហើរអន្តរជាតិចំនួនប្រាំពីរត្រូវលុបចោល ក្នុងនោះមានជើងហោះហើរ Jetstar ៦ជើងទៅអូស្ត្រាលី និងជើងហោះហើរ Air Asia មួយទៅកាន់ទីក្រុងគូឡាឡាំពួ"។ អ្នកនាំពាក្យបន្ថែមថា ជើងហោះហើរជាច្រើនផ្សេងទៀត ទាំងក្នុងស្រុក និងអន្តរជាតិ ត្រូវបានពន្យារពេល។

មិនមានរបាយការណ៍ពីការខូចខាតដល់ភូមិនៅក្បែរនោះទេ ប៉ុន្តែទីភ្នាក់ងារបានព្រមានអ្នកស្រុកពីលទ្ធភាពនៃលំហូរល្បប់ចេញពីភ្នំភ្លើងដោយសារតែភ្លៀងធ្លាក់ខ្លាំង។ គួររម្លឹកថា កាលពីខែវិច្ឆិកា ភ្នំភ្លើង Lewotobi Laki-Laki នេះបានផ្ទុះឡើងជាច្រើនដង ដោយបានសម្លាប់មនុស្ស ៩នាក់ បង្ខំមនុស្សរាប់ពាន់នាក់ឱ្យជម្លៀសចេញ និងបង្កការរំខានយ៉ាងទូលំទូលាយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        80
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        69
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm