ទួរគី និងស៊ីរី មានគោលបំណងដូចគ្នា ទាក់ទងនឹងស្ថានភាពនៃអង្គភាពការពារប្រជាជនឃើដស៊ីរី

2025/03/21 10:33:10 pm        49

រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសទួរគី និងស៊ីរីមាន «ចេតនា និងទស្សនៈ» ដូចគ្នា ទាក់ទងនឹងស្ថានភាពនៃអង្គភាពការពារប្រជាជនឃើដស៊ីរី (YPG)។

ដោយបានចែករំលែកព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងដាម៉ាស ( Damascus) នាពេលថ្មីៗនេះ លោក Fidan បានប្រាប់អ្នកសារព័ត៌មានថា ភាគីទាំងពីរ កំពុងស្ថិតនៅក្នុងស្ថានភាពដូចគ្នា ចំពោះ «បញ្ហានានាដូចជាចេតនា សមត្ថភាព និងការគ្រប់គ្រងធនធានថាមពលរបស់ក្រុមនេះ។

លោក Fidan បាននិយាយថា៖«នៅក្នុងទីក្រុងដាម៉ាស យើងបានដោះស្រាយពីរបៀប ដែលអង្គភាពការពារប្រជាជនឃើដស៊ីរី (YPG) នឹងធ្វើសកម្មភាព ក្រោមកិច្ចព្រមព្រៀង និងពេលវេលាកំណត់របស់ខ្លួន។ ការកម្ចាត់ចោលនូវសមត្ថភាពយោធារបស់អង្គភាពនេះ គឺជាអាទិភាពចម្បងសម្រាប់ពួកយើង»។

លោកបានចាត់ទុកករណីនេះថា «មិនអាចទទួលយកបាន» សម្រាប់អង្គភាពការពារប្រជាជនឃើដស៊ីរី (YPG) ដែលមាន«សមត្ថភាពសំខាន់ៗ ដូចជាអាវុធ ការផលិតមីស៊ីល និងប្រព័ន្ធការពារដែនអាកាស» ហើយបានបញ្ជាក់ពីវត្តមានរបស់យុទ្ធជនបរទេស នៅក្នុងអង្គភាព YPG គឺជាកង្វល់ធំមួយទៀត។

លោក Fidan បានសង្កត់ធ្ងន់ថា៖«សមាសភាពដែលមានស្រាប់ ត្រូវតែរំសាយ ទម្លាក់អាវុធ និងធ្វើសមាហរណកម្មទាំងស្រុង នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាល។ នេះ គឺជាការចាំបាច់។ រដ្ឋាភិបាលកណ្តាល ត្រូវតែមានសមត្ថភាព ក្នុងការបញ្ជា និងគ្រប់គ្រងយ៉ាងពេញលេញ»។

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        24
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm