ទូរទស្សន៍៖ ការប៉ះទង្គិចរវាងអ្នកតវ៉ាទួរគី ជាមួយនគរបាល កើតឡើង នៅជិតសាកលវិទ្យាល័យ ក្នុងក្រុងអង់ការ៉ា

2025/03/21 10:42:41 pm        55

ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងនគរបាល បានកើតឡើង នៅលើទឹកដីនៃសាកលវិទ្យាល័យបច្ចេកវិជ្ជាមជ្ឈិមបូព៌ា (Middle East Technological University) ក្នុងទីក្រុងអង់ការ៉ានៃប្រទេសទួរគី។

នៅពេលដែល ទូរទស្សន៍ A haber បានផ្សាយបន្តផ្ទាល់ ក្រុមអ្នកតវ៉ាដែលខឹងសម្បាមួយក្រុម បានបិទផ្លូវជាមួយនឹងធុងសម្រាម និងបានដុតបំផ្លាញសម្ភារៈផ្សេងក្នុងធុងសំរាមទាំង។ ទោះបីជាមានការអំពាវនាវពីនគរបាលឲ្យបែកគ្នាក៏ដោយ ក្រុមអ្នកតវ៉ា នៅតែបន្តបិទផ្លូវ ហើយចាប់ផ្តើមគប់ដុំថ្ម ទៅលើ             កងកម្លាំងនគរបាល ។ ដើម្បីបំបែកក្រុមបាតុករទាំងនោះ មន្ត្រីអនុវត្តច្បាប់ បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក។

ឧបទ្ទវហេតុនេះ បានកើតឡើង នៅពេលដែលមេដឹកនាំម្នាក់នៃគណបក្សប្រជាជនសាធារណរដ្ឋ (CHP) ដែលជាគណបក្សប្រឆាំង បានមកដល់សាកលវិទ្យាល័យនេះ ដោយគ្រោងនឹងធ្វើបាតុកម្មគាំទ្រអភិបាលក្រុងអ៊ីស្តង់ប៊ុលលោក Ekrem Imamoglu ដែលត្រូវបានចាប់ខ្លួន រួមជាមួយនឹងតំណាងគណបក្សផ្សេងទៀត អ្នកគាំទ្រ និងក្រុមនិស្សិត។ ទូរទស្សន៍នេះ បានបង្ហាញថា ក្រុមតំណាងគណបក្ស បានព្យាយាមពិភាក្សាអំពីមធ្យោបាយ ដើម្បីបញ្ឈប់ក្រុមអ្នកតវ៉ាដែលក្រេវក្រោដ ពីការប៉ះទង្គិចជាមួយកងកម្លាំងនគរបាល។

នៅពេលនេះ ឧបទ្ទវហេតុ ត្រូវបានបញ្ចប់ ក្រុមអ្នកបង្កហេតុ ត្រូវបានរុញច្រានឲ្យត្រឡប់ទៅវិញ ហើយផ្លូវដែលពួកគេបានបិទ ត្រូវបានកាន់កាប់ដោយក្រុមអ្នកគាំទ្រគណបក្សប្រជាជនសាធារណរដ្ឋ (CHP) ដែលបានទៅដល់ទីនោះ ជាពិសេស ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ ចំពោះលោក Imamoglu។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        12
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm