រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមដាក់ការដ្ឋានរៀបចំតុបតែងប្រារព្ធកម្មវិធីសង្ក្រាន្តវត្តភ្នំ

2025/03/21 10:51:54 pm        484

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមការងារនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានចាប់ផ្តើមដាក់ការដ្ឋានរៀបចំតុបតែងគ្រឿងភ្លើងលំអរ ឆាកប្រគំតន្ត្រី ស្តង់ពិព័រណ៍ និងរៀបចំទីតាំងសប្បាយភាពនានាទៀត ដើម្បីត្រៀមប្រារព្វព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ នៅក្នុងបរិវេណរមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ។

បើតាមលោក ទុយ សុភា មន្ត្រីតំណាងមន្ទីរវប្បធម៌​ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានថ្លែងថា នៅ​ក្នុងដំណើរការ​ដាក់ការដ្ឋានសាងសង់ រៀបចំរចនាតុបតែងភ្លើងពណ៌ ឆាកប្រគំតន្ត្រី ស្តង់ពិព័រណ៍​នៅពេលនេះ ត្រៀមប្រារព្វ​កម្មវិធីសង្ក្រាន្តវត្តភ្នំឆ្នាំនេះ ​គឺ​មានរៀបចំទីតាំងធ្វើកម្មវិធី​បង្ហាញ​ទម្រង់សិល្បៈ ល្បែង របាំ ម្ហូបអាហារ តាមបែបវប្បធម៌ ប្រពៃណីខ្មែរ ប្រមាណ១៥ទីតាំង ក្នុងនោះមានដូចជា ទីតាំងពិធីធ្វើកិច្ចសាសនា ហែរក្បួនពុទ្ធរូប ទីតាំងស្តង់ពិព័រណ៍​បង្ហាញសម្បតិ្តវប្បធម៌ខ្មែរ ទីតាំងសួនផ្ការំដួល ទីតាំងសម្តែងរបាំសិល្បៈទស្សនីយភាព និងទីតាំងរាំកម្សាន្តសប្បាយតាមបែបខ្មែរជាដើម។

តាមការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីក្រុងពិលីបើកការដ្ឋានសាងសង់រៀបចំទីតាំង​ប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំ នៅថ្ងៃទី២៧ ខែមីនានេះ ​ហើយការដ្ឋានរៀបចំទីតាំងប្រារព្វពិធីទាំងមូល​ នឹងធ្វើឲ្យហើយ នៅមុនថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីខ្មែរឈានចូលមកដល់ ។

មន្ទីរទេសចរណ៍រាជធានីភ្នំពេញរំពឹងថា ​ព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំឆ្នាំ២០២៥នេះ នឹងមានពលរដ្ឋ ភ្ញៀវទេសចរជាតិអន្តរជាតិ ចូលរួមទស្សនាកម្សាន្តសប្បាយកើនលើសឆ្នាំកន្លងទៅ ខណៈព្រឹត្តិការណ៍​សង្ក្រាន្តវត្តភ្នំរយៈពេល៤ថ្ងៃ នៅក្នុងឆ្នាំ២០២៤កន្លងទៅ គឺមានពលរដ្ឋ ភ្ញៀវទេសចរជាតិ ​អន្តរជាតិចូលទស្សនាកម្សាន្តសប្បាយ មានប្រមាណ១លាន២៤ម៉ឺននាក់ និងបានធ្វើឲ្យរាជធានីភ្នំពេញទាំងមូលដ្ឋានទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រមាណជាង ១លាន៣០ម៉ឺននាក់ ទេសចរអន្តរជាតិជិតពីរម៉ឺននាក់ ៕ អត្ថបទ៖ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        81
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        103
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        244

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm