កីឡាករ​វាយ​សី Viktor Axelson គ្រង​ជើង​ឯក​វាយ​សី Indonesian Open

2021/11/29 09:43:05 pm        94

​វាយ​សី៖ ​ម្ចាស់​មេដាយ​មាស​អូឡាំពិក​ទីក្រុង​តូ​ក្យូ Viktor Axelson បាន​ក្លាយ​ជា​ជើងឯក​ការប្រកួត​វាយ​សី​ពានរង្វាន់ Indonesian Open ផ្នែក​ឯកត្តជន​បុរស​ក្រោយ​យកឈ្នះ​កីឡាករ​សិង្ហបុរី Loh Kean Yew វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​រៀបចំឡើង​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​។ កីឡាករ​ដា​ណឺ​ម៉ាក​រូប​នេះ​បាន​ចំណាយ​ពេល ៥៩​នាទី​ដើម្បី​សំរេច​ថា​ជើងឯក Indonesian Open គឺជា​របស់​ខ្លួន បន្ទាប់ពី​យកឈ្នះ​ក្នុង​លទ្ធផល ២១-១៣, ៩-២១ និង ២១-១៣​។

​​ជ័យជំនះ​របស់ Viktor Axelson ក៏​ជា​កំលាំង​ចិត្ត​ដ៏​ធំ​មួយ​មុន​ទៅ​ចូលរួម​ការប្រកួត BWF World Tour ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​នេះ​។ ចំណែក​កីឡាករ​សិង្ហបុរី​ថ្វីបើ​បរាជ័យ តែ​គេ​ក៏បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​ដែរ​ដោយ​ក្លាយជា​កីឡាករ​វាយ​សី​សិង្ហបុរី​ទី១ ​ដែល​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ Indonesian Open នេះ​។ ងាក​មក​ការប្រកួត​វាយ​គូ​បុរស ម្ចាស់​ជើងឯក​បាន​ទៅ​ក្រុម​ម្ចាស់ផ្ទះ​តែម្តង​ដែល​មាន​កីឡាករ Marcus Fernaldi Gideon ចាប់​ដៃគូ​ជាមួយ Kevin Sanjaya Sukamuljo ដោយ​យក​ឈ្នះ​ដៃគូ​ជប៉ុន Takuro Hoki និង Yugo Kobayashi ក្នុង​លទ្ធផល ២១-១៤, ២១-១៨ ប្រើ​ពេល​ត្រឹមតែ ៣៨នាទី​ប៉ុណ្ណោះ​។

​ដោយឡែក​សំរាប់​ការប្រកួត​ផ្នែក​នារី​ វិញ្ញាសា​ឯកត្តជន​ជើងឯក​បាន​ទៅ​កីឡា​ការិនី​កូរ៉េខាងត្បូង​វ័យ ១៩​ឆ្នាំ An Seyoung ក្រោយ​យកឈ្នះ​កីឡា​ការិនី Ratchanok Intanon របស់​ថៃ​ដោយ​លទ្ធផល ២១-១៧ និង ២២-២១​។​ ត​មក​វិញ្ញាសា​វាយ​គូ​នារី​ ជើង​ឯក​បាន​ទៅ​ដៃគូ​ជប៉ុនដែល​មាន​កីឡា​ការិនី Nami Matsuyama និង Chiharu Shida យកឈ្នះ​ដៃគូ​ម្ចាស់​មេដាយ​មាស​អូឡាំពិក​គឺ​ដៃគូ​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​តែ​ម្តង​រួមមាន​កីឡា​ការិនី Greysia Poli និង Apriyani Rahayu ដោយ​លទ្ធផល ២១-១៩ និង ២១-១៩ ប្រើ​ពេល ៦៥នាទី​។ ចុង​ក្រោយនេះ​វិញ្ញា​សា​វាយ​គូ​បុរស​នារី ជើងឯក​បាន​ទៅ​ដៃគូ​ថៃ​មាន​កីឡាករ Dechapol Puavaranukroh និង​កីឡា​ការិនី Sapsiree Taerattanachai ក្រោយ​យកឈ្នះ​ដៃគូ​ជប៉ុន Yuya Watanabe និង Arisa Higashino ដោយ​លទ្ធផល ២១-១២ និង ២១-១៣៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm