អណ្ដាតភ្លើងសន្ធោសន្ធៅ ឆាបឆេះនៅឃ្លាំងស្តុកប្រេងរបស់រុស្ស៊ីដែលត្រូវបានអ៊ុយក្រែនវាយប្រហារ

2025/03/21 11:31:40 pm        108

អាជ្ញាធរក្នុងតំបន់ នៅថ្ងៃសុក្រ (ទី២១ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា ការផ្ទុះមួយបានធ្វើឲ្យកក្រើកឃ្លាំងស្តុកប្រេង ក្នុងតំបន់ Krasnodar របស់ប្រទេសរុស្ស៊ី ជាទីដែលក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់អណ្ដាតភ្លើងដ៏សន្ធោសន្ធៅដែលបានឆាបឆេះឡើង បន្ទាប់ពីមានការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន នៅដើមសប្តាហ៍នេះ។

មន្ត្រីបានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «ក្នុងអំឡុងពេលកំពុងពន្លត់អគ្គិភ័យនោះ ដោយសារតែសម្ពាធនៃសឺទែនដែលកំពុងឆេះធ្លកា់ចុះ ការផ្ទុះផលិតផលប្រេង និងការហូរប្រេងដែលកំពុងឆេះ ក៏កើតមានឡើង»។

ក្រុមមន្ត្រីបានបន្ថែមថា អគ្គិភ័យបានរាលដាលទៅដល់សឺទែនមួយផ្សេងទៀត ហើយតំបន់មានចំហេះ បានឡើងទំហំដល់ ១០.០០០ម៉ែត្រការ៉េ ពោលគឺច្រើនជាង ២ដងនៃតំបន់ឆាបឆេះដើមដំបូង។ អ្នកពន្លត់អគ្គិភ័យជាង ៤៥០នាក់ កំពុងប្រឹងប្រែងទប់ទល់នឹងអណ្ដាតភ្លើងនេះ ហើយបុគ្គលិក ២នាក់បានរងរបួស។

ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់ ដែលនិយាយថា កម្រិតលើសនៃសារធាតុគីមីបង្កគ្រោះថ្នាក់ ក្នុងនោះរួមទាំងសារធាតុបង់ហ្សែនផងដែរ ត្រូវបានរកឃើញ អំឡុងការធ្វើតេស្តបរិយាកាសនៅទីតាំងចំនួន២ ក្បែរៗនោះ។ កន្លែងស្តុកនេះ ដែលនៅជិតភូមិ Kavkazskaya កំពុងស្ថិតនៅឯចំណតសា្ថនីយរថភ្លើង សម្រាប់ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីទៅកាន់បំពង់បង្ហូរប្រេងដែលភ្ជាប់កាហ្សាក់ស្ថាន ទៅកាន់សមុទ្រខ្មៅ។

បញ្ហាប្រឈមនៃការពន្លត់អគ្គិភ័យនេះ បានបង្ហាញពីផលប៉ះពាល់ដ៏រំខាននៃការវាយប្រហារជាញឹកញាប់របស់អ៊ុយក្រែនលើឧស្សាហកម្មថាមពលដ៏ធំរបស់រុស្ស៊ី ដែលប្រាក់ចំណូលរបស់វា បានជួយជំរុញដល់កិច្ចប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងម៉ូស្គូ។ រុស្ស៊ីក៏បានវាយលុកបណ្តាញថាមពលរបស់អ៊ុយក្រែនពេញមួយសង្រ្គាមនេះផងដែរ ដោយបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនីជាញឹកញាប់ ដែលប៉ះពាល់ដល់ជនស៊ីវិល និងឧស្សាហកម្មនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        257
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        299
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        278

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm