សិក្ខាសាលា​ឆ្លុះបញ្ចាំង​ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាល ខេត្តឧត្តរមានជ័យ

2025/03/22 12:49:53 am        147

ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី ២១ ខែមីនាឆ្នាំ២០២៥ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោ​បង់ពាស​វាលពាស​កាល​ ដោយទទួលបានជ័យលាភី (ODF) នៅក្នុងភូមិឃុំសង្កាត់ក្រុងស្រុកចំនួន ៣០៨ ភូមិ ឃុំចំនួន ១៩ សង្កាត់ ៥ក្រុងចំនួន ០១ ស្រុកចំនួន ០៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ទាំងស្រុង។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត យឹម ជុង រដ្ឋលេខាធិការក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោក​ គង់ កន្នារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត រួមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៥ ក្រុមការងារចុះទៀងផ្ទាត់ (ODF) នៃក្រសួងអភិវឌ្ឍន៍ជនបទមេឃុំចៅសង្កាត់ទាំង ២៤ និងតំណាងអង្គការដៃគូរនានា ក្នុងខេត្តឧត្តមានជ័យ ជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះដែរលោក គង់ កន្នារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត បានសំដែងនូវ​សោមនស្ស​រីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមវេជ្ជបណ្ឌិត យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍​ជនបទដែល បានអញ្ជើញចូលរួម​នៅក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង​ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់​ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នាពេលនេះផងដែរ។

លោក​បានបន្តទៀតថា ក្នុងនាមថ្នាក់ដឹកនាំខេត្តពិតជាមានមោទនភាព និងសូមសម្ដែង​នូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ​បច្ចេកទេស​វិស័យផ្គត់ផ្គង់ទឹក​និង​អនាម័យជនបទ (PWG) ជាពិសេសលោក ហេង សុខអេង ដែលជាប្រធាន​មន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ​ដែលបានខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ចូលរួមសហការឧបត្ថម្ភគាំទ្រប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឲ្យសម្រេច​បានការបញ្ចប់បន្ទោបង់ពាសវាលពាសកាល ក្នុងខេត្តឧត្តរមានជ័យ ប្រកបដោយជោគជ័យ។

ក្នុងឱកាសនោះដែរឯកឧត្តម​វេជ្ជបណ្ឌិត យឹម ជុង បានមានប្រសាសន៍ថា ចំពោះ​សិក្ខាសាលាថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខេត្តឧត្តរមានជ័យ ពីព្រោះជាការ​វិនិច្ឆ័យ​ពីភាពត្រឹមត្រូវ​ស្របតាម​គោលការណ៍ណែនាំ និង​លក្ខណៈបច្ចេកទេស​សម​ជាខេត្ត មួយ​គួរទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិត (ODF) ពិតប្រាកដណាស់ ហើយលទ្ធផលដែលទទួលបានជោគជ័យនាពេលនេះ កើតចេញពីការជឿជាក់លើការដឹកនាំ​នៅគ្រប់​លំដាប់ថ្នាក់​ទាំងថ្នាក់ខេត្តក្រុងស្រុកឃុំសង្កាត់​ភូមិគឺមាន​ការឯកភាពផ្ទៃ ក្នុងមានកិច្ច​សហការគ្នា​ល្អមានស្មារតីទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈមោះមុត​ដើម្បី​សេចក្តីថ្លៃថ្នូរ​កិត្តិយស​ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការចំណាយទៅលើថ្លៃព្យាបាលជំងឺ ដែលបណ្ដាលមកពីកង្វះអនាម័យទឹកស្អាតផងដែរ៕ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        68
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        161
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm