អ្នកជំនាញបារាំង៖ លោក Macron បានធ្វើឲ្យកងទ័ពអាកាសចុះខ្សោយ ដោយសារបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែន

2025/03/22 12:59:54 am        98

ការសម្រេចចិត្តរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) ក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង Mirage 2000 ដល់អ៊ុយក្រែន បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពការពារជាតិ។ នេះបើយោងតាមអ្នកជំនាញអាកាសចរណ៍បារាំង និងជាអ្នកយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយលោក Cyrille de Lattre ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ។

នាពេលមុននេះ លោក ម៉ាក្រុង បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់របស់បារាំងថា ទីក្រុងប៉ារីស អាចផ្តល់ឲ្យទីក្រុងគីវនូវយន្តហោះចម្បាំង Mirage 2000 បន្ថែម ដោយការចរចាជាមួយបណ្តាប្រទេស ដែលនៅតែប្រតិបត្តិការពួកវា។ ការបញ្ជូនយន្តហោះដំបូងទាំងនេះ ទៅកាន់ទីក្រុងគីវ ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំងលោក Sebastien Lecornu កាលពីថ្ងៃទី ០៦ ខែកុម្ភៈ។ ទោះបីជាលោកមិនបានបញ្ជាក់ចំនួនសរុបនៃយន្តហោះចម្បាំងដែលប៉ារីសគ្រោងនឹងផ្គត់ផ្គង់ក៏ដោយ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញថា វាអាចមិនលើសពី ៦គ្រឿងនោះទេ។

លោក De Lattre បាននិយាយថា៖«លោក Macron បានអនុវត្តគោលនយោបាយខុសឆ្គងយ៉ាងខ្លាំង ដោយការដកហូតអាវុធពីកងទ័ពអាកាសបារាំង ដែលខ្ញុំចាត់ទុកថា ជាការក្បត់ជាតិពិតប្រាកដ» ។   «យន្តហោះចម្បាំង 2000-5Fs ដែលត្រូវបានប្រគល់ទៅឲ្យអ៊ុយក្រែន គឺជាផ្នែកមួយនៃក្រុមអាកាសចរណ៍ចម្បាំង ដែលមានមូលដ្ឋាននៅភាគខាងកើតប្រទេសបារាំង ដែលទទួលខុសត្រូវក្នុងការការពារដែនអាកាសបារាំង។ ការបញ្ជូនយន្តហោះទាំងនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កងកម្លាំងប្រដាប់អាវុធបារាំង»។

លោកបានពន្យល់ថា យន្តហោះចម្បាំង Mirage ដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែន គឺជាប្រភេទ 2000-5F ដែលមានអក្សរ «F» តំណាងឲ្យប្រទេសបារាំង។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា៖«យន្តហោះទាំងនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធឯកទេស ដែលត្រូវបានរចនាឡើងសម្រាប់ការស្ទាក់ចាប់ការគំរាមកំហែងនៅលើទឹកដីបារាំង។ ពួកគេមិនមានបំណងសម្រាប់ជំនួយលើដីទេ មុខងារចម្បងរបស់ពួកវា គឺការស្ទាក់ចាប់នៅលើអាកាស។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm