សាច់ញាតិមនុស្សបាត់ខ្លួនទាមទារមើលភស្តុតាងដែលរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមរន្ធត់ម៉ិកស៊ិក

2025/03/22 01:52:57 am        87

ក្រុមសាច់ញាតិមនុស្សបាត់ខ្លួន ត្រូវបានគេផ្តល់ការអនុញ្ញាតឲ្យចូលដល់កសិដ្ឋានរន្ធត់ ដែលជាទីតាំងកាប់សម្លាប់ចោទប្រកាន់របស់ក្រុមមេខ្លោងជួញដូរគ្រឿងញៀន និងជាជំរំបណ្តុះបណ្តាលស្ថិតក្នុងទីក្រុង Teuchitlan ដែលមានចម្ងាយប្រហែល ៦៤គ.ម នៅក្រៅទីក្រុង Guadalajara ដែលជារដ្ឋធានីរដ្ឋ Jalisco ស្ថិតនៅតំបន់ភាគខាងលិចប្រទេសម៉ិកស៊ិក។

នៅដើមខែនេះ ក្រុមសកម្មជនដែលស្វែងរកមនុស្សជាទីស្រលាញ់បាត់ខ្លួនរបស់ពួកគេ បានរកឃើញធាតុ បំណែកឆ្អឹងរាប់ពាន់ សម្លៀកបំពាក់ និងឡ.ក្រោមដីចោទប្រកាន់ដែលអាចប្រើប្រាស់ ដើម្បីបូជាសព ។

ដោយឡែក រដ្ឋអាជ្ញាជាន់ខ្ពស់មួយរូបរបស់ម៉ិកស៊ិក បាននិយាយថា មាននូវកំហុសក្នុងការស៊ើបអង្កេតលើកសិដ្ឋានចិញ្ចឹមសត្វ ស្ថិតក្នុងរដ្ឋ Jalisco ដែលក្រុមសកម្មជនហៅថាជា “ជំរំសម្លាប់ផ្តាច់ពូជ” គ្រប់គ្រងដោយក្រុមមេខ្លោងគ្រឿងញៀន ហើយលោកបានសន្យាថានឹងបើកកកាយការពិតនៅពីក្រោយអ្វីដែលបានកើតឡើងនៅទីនោះ ។

លោករដ្ឋអាជ្ញា Alejandro Gertz បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា ក្រុមអាជ្ញាធររដ្ឋ Jalisco ដឹងពីរឿងរ៉ាវរបស់កសិដ្ឋានចិញ្ចឹមសត្វនេះតាំងពីដើមខែកញ្ញាមកម្លោះ ប៉ុន្តែពួកគេពុំបានធ្វើតេស្តសាកសពមនុស្សនៅទីនោះ ឬកំណត់អត្តសញ្ញាណឲ្យបានត្រឹមត្រូវសម្លៀកបំពាក់ និងស្បែកជើងដែលត្រូវបានរកឃើញនៅទីនោះ ។

ក្រុមគ្រួសារមនុស្សបាត់ខ្លួន នាំគ្នាត្អែញត្អែរថា កសិដ្ឋានមួយនេះ ត្រូវបានសម្អាតដោយក្រុមអាជ្ញាធរមុនការមកដល់របស់ពួកគេ ហើយពួកគេពុំត្រូវបានអនុញ្ញាតឲ្យចូលទៅជិតអគារនៅក្នុងកសិដ្ឋានមួយនេះឡើយ ។

វាគឺជាលើកដំបូងហើយដែលសមាជិកគ្រួសារមនុស្សបាត់ខ្លួន ក៏ដូចជាក្រុមអ្នកសារព័ត៌មាន ត្រូវបានអនុញ្ញាតឲ្យចូលជាផ្លូវការទៅកាន់ទីនោះ អមដំណើរដោយក្រុមអាជ្ញាធរមកពីរដ្ឋ Jaliscoនិងការិយាល័យរដ្ឋអាជ្ញាសហព័ន្ធ ។

សូមបញ្ជាក់ថា ការរកឃើញកសិដ្ឋានរន្ធត់នេះ បង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅម៉ិកស៊ិក ជាទីដែលមនុស្សជាង ១២៤.០០០នាក់ កំពុងបាត់ខ្លួន ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        128
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        166
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm