ភ្នំពេញ ៖ លោក ចក់សាត អនុប្រធានកម្មវិធីសប្បុរសធម៏ដើម្បីអប់រំនៃកម្ពុជាខេត្តស្វាយរៀង បានស្នើដល់យុវជន ជាសិស្សានុសិស្ស ត្រូវរៀបចំឥរិយាបទដើម្បីត្រៀមខ្លួនបន្តវេនក្នុងកិច្ចការ ការពារប្រទេស និងធ្វើការអភិវឌ្ឍន័ជាតិ និងបញ្ជៀសពីការចូលរួមធ្វើសកម្មភាព ជាមួយនឹងអង្គការសង្គមស៊ីវិលឬគណបក្សផ្សេងៗដែលទំនោរទៅរកការប្រឆាំងនៃការដឹកនាំរបស់រាជរដ្ឋាភិបាល។
ការថ្លែងលើកឡើងនិងមានប្រសាសន៍របស់ លោកអនុប្រធានកម្មវិធីសប្បុរសធម៏ដើម្បីអប់រំនៃកម្ពុជា បែបនេះបានធ្វើឡើងក្នុងពេលលោកអញ្ជើញចូលរួមបើកកម្មវិធី ការអប់រំយុវជនតាមបែបព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម និងនាំសៀវភៅ អប់រំតាមបែបព្រះពុទ្ធសាសនាចំនួន១០០ក្បាលតម្កល់ទុកក្នុងបណ្ណាលយ័ សាលាបឋមសិក្សា និងអនុវិទ្យាលយ័មុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ដោយមានការនិមន្តនិងអញ្ជើញចូលរួម ចែករំលែកបទពិសោធន៏ ពីវាគ្មិនកិតិ្តយតាមសមាគមន៏មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា លោកគ្រូ អ្នកគ្រូ មន្ត្រីរដ្ឋបាលឃុំ ពលរដ្ឋ និងសិស្សានុសិស្សជាង១ពាន់នាក់ផងដែរ។
លោកបានបញ្ជាក់ថាបច្ចុប្បន្នប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចនេះយុវជនមុខឈានទៅត្រៀមបន្តវេន យុវជនត្រូវមានចំណេះដឹង ចំណេះធ្វើ ពិសេសសិលធម៏រស់នៅ ដែលជាមូលដ្ឋានគ្រឹះ និងជាធនធានមនុស្ស ដែលសមត្ថភាព បណ្តុះចេញពីការអប់រំ របស់ឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ និងការតម្រង់ទិសពីសង្គមជាតិ ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន ។
លោក ចក់ សាត បានបញ្ជាក់ថាការអប់រំសីលធម៌សង្គមបែបព្រះពុទ្ធសាសនាដែលរៀបចំដោយ (កម្មវិធីសប្បុរសធម៏ដើម្បីអប់រំនៃកម្ពុជា)នៅថ្ងៃនេះជាលើកទី៨ បន្ទាប់ពីកម្មវិធីបានបង្កើតឡើង ហើយគោលបំណង របស់កម្មវិធី គឺផ្តល់នូវពុទ្ធិជូនដល់អ្នកចូលរួម ជួយលើកកំពស់ដល់វិសយ័អប់រំ លើកទឹកចិត្តដល់សិស្សនុសិស្សអោយខិតខំសិក្សារៀនសូត្រ បណ្តុះស្មារតី សិលធម៏ ចរិយាធម៏អោយជៀសផុតពីគ្រឿងញៀន និងផ្តល់នូវការយល់ដឹងពីគុណតម្លៃ នៃ មាតា បិតា ។



