មេបញ្ជាការយោធាស៊ូដង់ ប្តេជ្ញាប្រយុទ្ធជាមួយកងកម្លាំងគាំទ្ររហ័ស(RSF) រហូតដល់ទីបញ្ចប់

2025/03/22 05:39:24 pm        61

មេបញ្ជាការកងទ័ពស៊ូដង់ លោក Abdel Fattah al-Burhan បានប្តេជ្ញា កាលពីថ្ងៃសុក្រ ទី ២១ ខែមីនា ថានឹងបន្តប្រយុទ្ធប្រឆាំងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) «រហូតដល់ទីបញ្ចប់» ដោយលោកបានថ្លែងទៅកាន់ហ្វូងមនុស្សនៅក្នុងរដ្ឋ El Gezira ។ សេចក្តីថ្លែងការណ៍មួយនិយាយថា កងទ័ពស៊ូដង់ ដណ្តើមបានការគ្រប់គ្រងទាំងស្រុងនូវវិមានប្រធានាធិបតី នៅទីក្រុង Khartoum កាលពីថ្ងៃសុក្រ ជាអ្វីដែលនឹងក្លាយជាការទទួលបានដ៏ធំនៅក្នុងជម្លោះដែលមានរយៈពេលពីរឆ្នាំមកនេះ ជាមួយក្រុមប្រដាប់អាវុធជាគូប្រជែងដែលបានគំរាមកំហែងបែងចែកប្រទេស។

កងទ័ព បានប្រយុទ្ធប្រឆាំងជាយូរមកហើយ ប៉ុន្តែថ្មីៗនេះទទួលបានវឌ្ឍនភាព និងដណ្តើមបានទឹកដីមកវិញពីកងកម្លាំងគាំទ្ររហ័ស (RSF) នៅក្នុងប្រទេស។ កងកម្លាំងគាំទ្ររហ័ស(RSF) កំពុងបង្កើតរដ្ឋាភិបាលស្របគ្នានៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ទោះបីជា វាមិនត្រូវបានគេរំពឹងថានឹងមានការទទួលស្គាល់ជាអន្តរជាតិយ៉ាងទូលំទូលាយ ក៏ដោយ។

កងកម្លាំងគាំទ្ររហ័ស(RSF) បាននិយាយកាលពីថ្ងៃសុក្រ ប៉ុន្មានម៉ោងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់កងទ័ពថា ខ្លួននៅតែស្ថិតនៅក្នុងបរិវេណវិមានប្រធានាធិបតី ហើយបានវាយប្រហារសម្លាប់ទាហានរាប់សិបនាក់នៅខាងក្នុងនោះ។ ប៉ុន្តែប្រភពពីកងទ័ពបាននិយាយថា ក្រុមអ្នកប្រយុទ្ធស្ថិតនៅចម្ងាយប្រហែល ៤០០ ម៉ែត្រ។ ពួកគេនិយាយថា កងកម្លាំងរបស់កងទ័ព បានរងការវាយប្រហារដោយយានដ្រូន ដែលបានសម្លាប់ទាហានច្រើននាក់ ព្រមទាំងអ្នកសារព័ត៌មាន៤នាក់ មកពីទូរទស្សន៍រដ្ឋ។

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        10
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm