ជប៉ុន ចិន និងកូរ៉េខាងត្បូង ជួបប្រជុំគ្នានៅ “ចំណុចរបត់ដ៏ប្រវត្តិសាស្ត្រ” នៃភូមិសាស្ត្រនយោបាយ

2025/03/22 09:50:21 pm        79

ប្រមុខការទូតមកពីប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង បានជួបប្រជុំគ្នានៅទីក្រុងតូក្យូ នាថ្ងៃសៅរ៍ (២២ មីនា) នេះ ដោយស្វែងរកមូលដ្ឋានរួមគ្នាលើបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចអាស៊ីបូព៌ា ស្របពេលមានការកើនឡើងនៃភាពមិនប្រាកដប្រជាជាសកល។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំនៅទីក្រុងតូក្យូ ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul លោករដ្ឋមន្ត្រីការបរទេសជប៉ុន Takeshi Iwaya បានថ្លែងថា "ដោយសារស្ថានការណ៍អន្តរជាតិកាន់តែធ្ងន់ធ្ងរ ជប៉ុនជឿជាក់ថា ភាគីទាំងបីពិតជាអាចឈានដល់ចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្រ" នៃភូមិសាស្ត្រនយោបាយ។

លោក Iwaya បាននិយាយនៅក្នុងសេចក្តីប្រកាសរួមមួយបន្ទាប់ពីកិច្ចប្រជុំនោះថា ភាគីទាំងបីបានយល់ព្រមពន្លឿនការរៀបចំសម្រាប់កិច្ចប្រជុំកំពូលត្រីភាគីនៅក្នុងប្រទេសជប៉ុន ដែលនឹងរួមបញ្ចូលផងដែរនូវកិច្ចពិភាក្សាអំពីមធ្យោបាយដែលទីក្រុងតូក្យូ ទីក្រុងប៉េកាំង និងទីក្រុងសេអ៊ូល អាចដោះស្រាយបញ្ហាធ្លាក់ចុះនៃអត្រាកំណើត និងចំនួនប្រជាជនវ័យចំណាស់កាន់តែច្រើន។

នេះជាជំនួបលើកដំបូងហើយរបស់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងបីចាប់តាំងពីឆ្នាំ២០២៣មក ហើយកិច្ចប្រជុំនេះកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានកែប្រែសម្ព័ន្ធភាពអាយុកាលរាប់ទសវត្សរ៍ ដែលអាចជាឱកាសដ៏ល្អសម្រាប់ប្រទេសចិន ក្នុងការពង្រឹងទំនាក់ទំនងកាន់តែជិតស្និតជាមួយបណ្តាប្រទេស ដែលធ្លាប់តែត្រូវរ៉ូវគ្នានឹងទីក្រុងវ៉ាស៊ីនតោនទាំងនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm