ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ

2025/03/23 02:27:12 am        145

បន្ទាយមានជ័យ ÷ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីពិធីសំណេះសំណាលសួរសុខទុក្ខកងពល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ដែលកំពុងបម្រើការងារយ៉ាងសកម្មនៅមណ្ឌលសុខភាព អូរអំបិល ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី និងក្រុមការងារសុខាភិបាល បានឆ្លៀតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលសុខភាព បន្ទប់ឱសថ បន្ទប់ផ្តល់ថ្នាំបង្ការ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ពិនិត្យផ្ទៃពោះ បន្ទប់ពិគ្រោះជំងឺ និងបន្ទប់វះកាត់តូចនិងរបួស ដោយសង្កេតឃើញមានបរិស្ថាន និង អនាម័យល្អ។ នាឱកាសសួរសុខទុក្ខ ស្វែងយល់ពីសកម្មភាពបម្រើសេវាសុខភាព និងពិនិត្យវឌ្ឍនភាពការងារមណ្ឌល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ជាគំនិតយោបល់ភាពជាអ្នកដឹកនាំ និងណែនាំដល់មន្រ្តីសុខាភិបាល នូវចំនុចសំខាន់ៗពាក់ព័ន្ធទៅនឹងសមត្ថភាពការងារ ឥរិយាបទវិជ្ជមាន រួសរាយរាក់ទាក់ ពិនិត្យស្ថានភាពជំងឺល្អិតល្អន់ និងថែមទាំងពន្យល់អោយបានក្បោះក្បាយទាំងស្ថានភាពជំងឺ របៀបរបបនៃការប្រើប្រាស់ថ្នាំសង្កូវ និងការត្រឡប់មកតាមដានតាមការណាត់ក្នុងមណ្ឌល។

គួរឱ្យកត់សម្គាល់ផងដែរ អំពីអារម្មណ៍រីករាយ រំជួលចិត្តនៃបុគ្គលិកមន្ត្រីសុខាភិបាលចំពោះវត្តមានឥតព្រៀងទុករបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងមណ្ឌលរបស់ខ្លួន ត្បិតជាទំលាប់ គ្រប់មន្ត្រីដឹកនាំសុខាភិបាលទូទាំងប្រទេស ពីថ្នាក់ជាតិ រហូតក្រោមជាតិ ខេត្ត ស្រុក មណ្ឌល និងប៉ុស្តិ៍សុខភាព សុទ្ធតែត្រូវបានផ្តល់ឱកាសចូលរួមជួបជុំស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាលើភាពជាអ្នកដឹកនាំ រួមជាមួយឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី តាមរយះ zoom platform៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm