ឯកឧត្តម ខូយ រីដា អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថាន IMSE ៦៥៧ នាក់ ក្នុងខេត្តពោធិ៍សាត់

2025/03/23 06:35:34 pm        211

នៅថ្ងៃទី២២ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត វិទ្យាស្ថានវិទ្យាសាស្ត្រ គ្រប់គ្រង និងសេដ្ឋកិច្ច (IMSE) នៅសាលប្រជុំ សាលាខេត្ត។ ពិធីនេះ មានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកក្រុង មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនិងមាតា បិតា អាណាព្យាលជាច្រើននាក់។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានថ្លែងនូវការកោតសរសើរចំពោះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនិងនិស្សិតវិទ្យាស្ថាន វិទ្យាសាស្ត្រគ្រប់គ្រងនិងសេដ្ឋកិច្ច ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលចំណេះ ជំនាញឆ្ពោះទៅរកទម្រង់អប់រំតាមបែបឌីជីថលឆ្លើយតប ទៅនឹងគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ដោយឈរលើមូលដ្ឋាននៃសមិទ្ធិផលអប់រំនិងការកែទម្រង់វិស័យ អប់រំទាំង៣ ដំណាក់កាលបានដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីទៅរកម៌ាគានៃកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាព មានភាព ឆ្លាត វៃ រស់រវើក បុរេកម្ម និងទន់ភ្លន់។

ឯកឧត្តម ថ្លែងថា យុវជន កំពុងត្រូវការសេវាអប់រំតាមបែបថ្មី ទំនើប និងមានគុណភាពខ្ពស់ នៅពេលមានការកើនឡើងយ៉ាងឆាប់រហ័សការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដូច្នេះក្នុងនាមអាជ្ញាធរខេត្តសូមគាំទ្រដល់ការអប់រំតាមបែបធីជីថល ក្នុងការពង្រឹងសមត្ថភាព ផ្នែកអក្ខរកម្មឌីជីថលដល់សិស្ស និស្សិត និងយុវជនក្នុងគោលបំណងទាញប្រយោជន៍បច្ចេកវិទ្យានិងការអនុវត្តកំណែទម្រង់ការអប់រំនិងក្រោមវិធានការ គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយភាពស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តោតលើអាទិភាពគន្លឹះទាំង៥គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។

 សូមជម្រាបថា វិទ្យាស្ថាន វិទ្យាសាស្ត្រ គ្រប់គ្រងនិងសេដ្ឋកិច្ច ដែលមានទីតាំងនៅក្រុងពោធិ៍សាត់ បាននឹងកំពុងបណ្តុះបណ្តាលលើកម្រិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជំនាញ រដ្ឋបាលសាធារណៈ នីតិសាស្ត្រ ព័ត៌មានវិទ្យា គ្រប់គ្រងទូទៅ គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ អក្សរសាស្ត្រអង់គ្លេស គ្រប់គ្រងទីផ្សារ សហគ្រិនភាព សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនង វិស្វកម្មនិងមេកានិច។ បច្ចុប្បន្នវិទ្យាស្ថានមានបុគ្គលិ១៥នាក់ មាននិស្សិត ចំនួន៩៧៦នាក់ ស្រី៤៨២នាក់ក្នុងនោះនិស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រចំនួន៦៥៧អង្គ/នាក់ ស្រី៣៨៣នាក់ រួមមានផ្នែក បរិញ្ញាជាន់ខ្ពស់ចំនួន២៥០អង្គ/នាក់ ស្រី ១៦៥នាក់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងចំនួន២៣៨អង្គ/នាក់ ស្រី១១៥នាក់ និងវិញ្ញាបន បត្រ១៤៩អង្គ/នាក់ ស្រី១០៣នាក់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        151
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់

2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm
​ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក
2026/07/24 08:04:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm