ជនជាតិហៃទី ដែលជាប់ខ្លួនក្នុងអំពើហិង្សារបស់ក្រុមជនអន្ធពាល និយាយថា «យើងគ្មានកន្លែងដែលត្រូវទៅទេ»

2025/03/23 09:24:06 pm        101

រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋអាជ្ញានៅសហរដ្ឋអាមេរិក បានចោទប្រកាន់មេដឹកនាំក្រុមជនអន្ធពាលជនជាតិហៃទីដ៏មានឥទ្ធិពលម្នាក់ ឈ្មោះ Johnson Andre ដែលគេស្គាល់ថា ជា Izo ពីបទការចាប់ពលរដ្ឋអាមេរិក ធ្វើជាចំណាប់ខ្មាំង នៅប្រទេសហៃទី អ្នកស្រុកនៃទីក្រុងព័រអូប្រាំង ( Port au Prince) និយាយថា ពួកគេបន្តរស់នៅក្នុងការភ័យខ្លាចចំពោះឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង។

នៅពេលដែលរថពាសដែកយាមល្បាតតាមដងផ្លូវ ស្នូរកាំភ្លើង អាចត្រូវបានគេឮពីចម្ងាយ កាលពីថ្ងៃសុក្រ (ទី២១ ខែមីនា) ហើយអ្នកស្រុកនិយាយថា ពួកគេបានបាត់បង់អ្វីៗទាំងអស់ ដែលពួកគេមាន រួមទាំងផ្ទះសម្បែងរបស់ពួកគេផងដែរ ដោយសារសង្គ្រាមរបស់ក្រុមជនអន្ធពាល។

អ្នកស្រុកម្នាក់ឈ្មោះ Agata Auguste បាននិយាយថា៖«គ្រប់ទីកន្លែងដែលយើងចង់ទៅ គឺត្រូវបានគ្រប់គ្រងដោយក្រុមជនអន្ធពាល»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមជនអន្ធពាលបង្កហិង្សានៅប្រទេសហៃទី បានពង្រីកការគ្រប់គ្រងរបស់ពួកគេយ៉ាងខ្លាំង លើទឹកដីក្នុងប្រទេសកោះការ៉ាអ៊ីប ជាពិសេសនៅក្នុងរដ្ឋធានីព័រអូប្រាំង ចំពេលមានវិបត្តិសន្តិសុខអូសបន្លាយដែលមានការបាញ់ប្រហារជាញឹកញាប់ ដែលបានធ្វើឲ្យស៊ីវិលរាប់ពាន់នាក់ ជាប់នៅក្នុងជម្លោះនេះ។ 

ជម្លោះបង្កឡើងដោយក្រុមជនអន្ធពាលដែលអង្គការសហប្រជាជាតិ បានព្រមានថា កំពុងត្រូវបានបញ្ឆេះដោយកាំភ្លើងដឹកជញ្ជូនចេញពីរដ្ឋហ្ល្វរីដានៃសហរដ្ឋអាមេរិក បានធ្វើឲ្យមនុស្សជាង ១ លាននាក់គ្មានផ្ទះសម្បែង នៅក្នុងប្រទេសហៃទី។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm