ឯកឧត្តមសៅ សុខាជំរុញដល់មន្ត្រីបក្សត្រូវចុះអោយដល់មូលដ្ឋាន ដើម្បីទទួលយកសំណូមពរនិងធ្វើការឆ្លើយតបសេវាតម្រូវការទាំងនោះជូនពលរដ្ឋអោយបានទាន់ពេល

2025/03/23 11:35:45 pm        144

ស្វាយរៀង ÷ ឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង បានស្នើនិងជំរុញដល់មន្ត្រីបក្សស្រុក/ឃុំ ត្រូវបន្តចុះជួបប្រាស្រ័យទំនាក់ទំនង ជាមួយពលរដ្ឋ ពិសេសយុវជន អោយបានគ្រប់មូលដ្ឋាន ទទួលយកសំណូមពរ ក្នុងការងារបំរើជីវភាព និងការងារអភិវឌ្ឍន៏ និងធ្វើការឆ្លើយតបជាបន្ទាន់ ក្នុងករណីសេវា ហួសពីសមត្ថភាព ឆ្លើយតបត្រូវរបាយការណ៏ជូនថ្នាក់លើ ដើម្បីពិភាក្សាដោះស្រាយនិងឆ្លើយតបជូនពលរដ្ឋវិញនៅតាមវេទិការណាមួយ អោយពួកគាត់ជ្រាបនិងអស់កង្វល់។

 ការថ្លែងលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សបែបនេះបានធ្វើឡើង ខណៈដែលឯកឧត្តមអញ្ជើញបិទវគ្គ នយោបាយជំនាន់ទី២៩ ដែលដំណើរការរយះពេល៣ថ្ងៃជូនដល់មន្ត្រីគណបក្សប្រជាជនកម្ពុជានៅ ស្រុកស្វាយទាប ខេត្តស្វាយរៀង ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្តម អស់លោកនៅក្នុងគណៈកម្មការកណ្ដាលចុះជួយស្រុក/ឃុំ គោលដៅ និងសិក្ខាកាមចំនួន១០០នាក់ផងដែរ ។

 ក្នុងនាមគណៈកម្មាធិការកណ្ដាល ឯកឧត្តមអនុប្រធានក្រុមការងារ ចុះជួយខេត្តបានសម្ដែងអបអរសាទរ ចំពោះមន្ត្រីគណៈឃោសនាអប់រំខេត្ត និងថ្នាក់ដឹកនាំបក្សខេត្ត ស្រុក ដែលបានដំណើរការបើកវគ្គបំប៉នគោលនយោបាយជូនដល់សមាជិក សមាជិកា គណបក្សប្រកបដោយការទទួលខុសត្រូវ ដែលជាគោលដៅ គោលការរបស់គណបក្សឆ្ពោះទៅផ្ទេរការដឹកនាំបក្សជូនដល់យុវជនវយ័ក្មេងបន្តវេន ។ 

ដើម្បីបង្កើនជំនឿពលរដ្ឋ ក៏ដូចជាសមាជិកបក្ស មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម សៅ សុខា បានស្នើដល់មន្ត្រីបក្សដែលបានទទួលការបំពាក់បំប៉ននយោបាយគណបក្សថ្ងៃនេះ ត្រូវធ្វើការផ្លាស់ឥរិយាបទ បំរើកិច្ចការរាជរដ្ឋាភិបាល និងគណបក្ស ជូនជាតិនិងពលរដ្ឋក្នុងស្មារតីស្មោះត្រង់ ខិតខំសិក្សារៀនសូត្រ បង្កើនសមត្ថភាព ចំណេះធ្វើ ពិសេសស្រាវជ្រាវពីប្រវត្តតស៊ូរបស់បក្ស ដើម្បីសម្រួចឆន្ទះចូលរួមថែរក្សាគណបក្សអោយមានភាពរុងរឿងនិងអង្វែង ផ្តល់ឪកាសជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដឹកនាំជាតិឆ្ពោះទៅរកការអភិវឌ្ឍន៏លើគ្រប់វិសយ័​ពិសេសការពារ(សន្តិភាព)អោយបានគង់វង្ស ។

                                      


  

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm