សម្តេចធិបតី សម្តែងមោទនភាព​ខណៈ​រយៈពេល​យ៉ាង​ខ្លី​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​គំរូ​សម្រាប់​ពិភព​លោក​កំចាត់ជំងឺរបេង

2025/03/24 05:02:57 pm        467

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងមោទនភាពយ៉ាងខ្លាំង ខណៈ​រយៈ​ពេលយ៉ាងខ្លីកម្ពុជា បានប្រែក្លាយ​ទៅ​ជា​ប្រទេស​គំរូ​មួយ​សម្រាប់​ពិភព​លោក​ចំពោះ​ការងារ​កំចាត់​ជំងឺ​របេបយ៉ាង សកម្ម និងប្រកបដោយប្រសិទ្ធភាព។

តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ«មែន ហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ប្តេជ្ញាវិនិយោគ អនុវត្ត» នាថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២៥​នេះ ​សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងថា សម្តេច​ពិត​ជា​មាន​សេចក្តី​រីក​រាយ​ជា​អនេក​កប្បការដែល​កម្ពុជាសម្រេចបាននូវលទ្ធផលជាទីមោទនៈ ក្នុងការប្រយុទ្ធនឹ​ង​ជំងឺ​របេង​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ខណៈដែលប្រមាណពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រា​អ្នកកើតជំងឺ របេងខ្ពស់ជាងគេក្នុងពិភពលោក តែរយៈពេលយ៉ាង​ខ្លី​«កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​គំរូមួយសម្រាប់ពិភព លោកចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។ លទ្ធផលដ៏គាប់ប្រសើរនេះ បានកើតចេញពីកិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នា​របស់​ប្រជា​ជាតិ​យើង ដែលក្នុងនោះរាជរដ្ឋាភិបាលបានពង្រីកសេ វាពិនិត្យ និងព្យាបាលជំងឺរបេង នៅ​គ្រប់​មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួម ទំាងថ្នាក់សហគមន៍ នៅ​ទូទាំង​ប្រទេសផងដែរ»។

យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានលើកឡើងផងដែរថា ទោះបីជាកម្ពុ ជា​ទទួលបានជោគជ័យ ក៏ប្រទេសកម្ពុជានៅមានអត្រាឈឺ និងស្លាប់​ដោយ​សារ​ជំងឺ​របេង​ខ្ពស់​នៅ​ឡើយ​ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅលើសកលោក។ ដូច្នេះបញ្ហា​នេះ​តម្រូវ​ឲ្យ​យើង​ត្រូវ​បង្កើន ល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់​បន្ថយ​ជា​អតិបរមា​អត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង ស្របតាមគោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។ ក្នុងស្មារតីនេះ សម្តេចធិបតីនា យករដ្ឋមន្រ្តី ស្នើឲ្យភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​បន្ត​ជំរុញ​ការ​យក​ចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយសក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បី​លើក​កម្ពស់សុខភាព គុណភាពនៃការរស់នៅ និង សេចក្តីថ្លៃថ្នូរ​បស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​មូល​។

ដើម្បីឆ្លើយតបប្រធានបទ«មែន ហើយ!យើងអាចបញ្ចប់ជំងឺរបេងបាន៖ប្តេជ្ញាវិនិយោគ អនុវត្ត» ក៏ បាន​ស្នើ​ឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ​ត្រូវ​បន្ត​ខិតខំ​យក​ចិត្ត​ទុក ដាក់លើការងារអាទិភាពមួយចំនួន ដោយក្នុងនោះ​រួម​មាន​ត្រូវ​បង្កើន​ល្បឿន​អនុវត្ត​ការងារ​ប្រយុទ្ធជំងឺរបេង តាមផែនការជាតិ និងសកលលោក។ ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុង​ការ​ស្រាវ​ជ្រាវ​ស្វែងរកជំងឺរបេង រាប់ បញ្ចូលទាំង​សកម្ម​ភាព​ស្រាវ​ជ្រាវ​រក​ជំងឺ​របេង​ដោយ​ស្មារតី​បុរេស​កម្ម​នៅតាម​សហគមន៍ និងទីកន្លែងសាធារណៈនានា។ បន្តថែរក្សាឲ្យ​បាន​ខ្ពស់​នូវ​អត្រា​ព្យាបាល​ជោគ​ជ័យ​នៃ​ជំងឺរបេងលើសពី៩០ភាគរយ។ និងខិត ខំកៀរគរធនធាន​បន្ថែម​ទៀត​សម្រាប់​បម្រើ​ឲ្យ​ការ​ងារប្រយុទ្ធជំងឺរបេង ដើម្បីធ្វើយ៉ាងណាប្រែក្លាយកម្ពុជា អាចធ្វើដំណើរ​ឆ្ពោះ​ទៅ​កាន់​អនាគតដ៏​ភ្លឺ​ស្វាង ត្រចះត្រចង់ និងជាទឹកដីមួយដែលគ្មានជំងឺរបេងជាដើម៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        152
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        134
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm