បេសកជនលោកTrump៖ អាមេរិក ចង់ចរចាជាមួយអ៊ីរ៉ង់ លើកម្មវិធីនុយក្លេអ៊ែរដើម្បីជៀសវាងសកម្មភាពយោធាដោយផ្ទាល់

2025/03/24 06:10:21 pm        166

បេសកជនពិសេសអាមេរិកលោក Steve Witkoffនិយាយថាកិច្ចប្រឹបងប្រែងរបស់ប្រធានាធិបតីលោក Donald Trump ចំពោះមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីដែលអាចកើតមាន គឺជាការប៉ុនប៉ងជៀសវាងសកម្មភាពយោធាដោយផ្ទាល់។

លោកWitkoff បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យថា យើងមិនចាំបាច់ដោះស្រាយអ្វីគ្រប់យ៉ាងដោយយោធាទេ ។សញ្ញារបស់យើងចំពោះអ៊ីរ៉ង់គឺ នាំគ្នាអង្គុយចុះ ហើយមើលថាតើយើងអាចធ្វើតាមរយៈកិច្ចសន្ទនា និងការទូត ទៅកាន់កន្លែងដែលត្រឹមត្រូវ ឬអត់។បើយើងអាចធ្វើបាន យើងត្រៀមខ្លួនធ្វើ។ ហើយបើយើងមិនអាច នោះពិតជាមិនមែនជម្រើសដ៏ល្អនោះទេ។

ការអត្ថាធិប្បាយរបស់លោក Witkoff កើតឡើងបន្ទាប់ពីលោក Trump បាននិយាយកាលពីថ្ងៃទី ៧ ខែមីនាថាលោកបានផ្ញើលិខិតមួយច្បាប់ទៅកាន់មេដឹកនាំអ៊ីរ៉ង់ ដែលស្វែងរកការចូលរួមក្នុងការពិភាក្សាអំពីសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការព្រមានអំពីសកម្មភាពយោធាដែលអាចកើតមាន ប្រសិនបើត្រូវបានបដិសេធ។ វិធីសាស្រ្តនេះត្រូវបានរិះគន់ដោយលោក Khamenei ដែលបាននិយាយថាអ៊ីរ៉ង់ នឹងមិនចូលរួមក្រោមការគំរាមកំហែងនោះទេ។

លោក Trump ក៏បានគំរាមកំហែងទីក្រុង តេអេរ៉ង់ផងដែរ ជុំវិញការគាំទ្រណាមួយសម្រាប់ក្រុម ហ៊ួទី មានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់នៅប្រទេសយេម៉ែន ដែលបានបន្តការគាំទ្រផ្នែកយោធារបស់ពួកគេសម្រាប់ប៉ាឡេស្ទីន ដោយដាក់គោលដៅលើអ៊ីស្រាអែល បន្ទាប់ពីសម្ព័ន្ធមិត្តអាមេរិកមួយនេះ បានរារាំងជំនួយ និងកំពុងបន្តសង្គ្រាមរបស់ខ្លួននៅហ្កាហ្សា។ 

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Arghchi បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកគឺមិនអាចទៅរួចទេ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនផ្លាស់ប្តូរគោលនយោបាយសម្ពាធរបស់ខ្លួន ។កាលពីថ្ងៃព្រហស្បតិ៍ លោកបាននិយាយថា លិខិតនោះគឺជាការគំរាមកំហែងច្រើនជាង ហើយក្រុងតេអេរ៉ង់ នឹងឆ្លើយតបវិញក្នុងពេលឆាប់ៗ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        4
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        52
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm