ក្រុមបាតុករកូរ៉េខាងត្បូងនៅតែបន្តការតវ៉ាមុនសាលក្រមតុលាការលើការចោទប្រកាន់លោក Yoon

2025/03/24 07:26:38 pm        253

ក្រុមបាតុករបានប្រមូលផ្តុំគ្នាតាមដងផ្លូវនានាក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីចុងសប្ដាហ៍នេះ ទាំងជាអ្នកគាំទ្រ ទាំងអ្នកប្រឆាំងការចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol ខណៈតុលាការធម្មនុញ្ញរៀបចំដើម្បីសម្រេចថាតើត្រូវរក្សា ឬលុបចោលការចោទប្រកាន់របស់លោក Yoon ជុំវិញការដាក់ច្បាប់អាជ្ញាសឹករបស់លោកកាលពីចុងឆ្នាំ២០២៤។

នគរបាលកូរ៉េខាងត្បូងនឹងចេញបទបញ្ជាបន្ទាន់កម្រិតខ្ពស់បំផុតដើម្បីដាក់ពង្រាយកងកម្លាំងនគរបាលបង្ក្រាបកុបកម្មប្រហែល២ម៉ឺននាក់មកពីអង្គភាពចំនួន៣៣៨នៅទូទាំងប្រទេសសម្រាប់ការតវ៉ាបន្ថែមដែលរំពឹងទុក និងការគ្រប់គ្រងហ្វូងមនុស្សពេលតុលាការឈានដល់ការសម្រេចមួយ។

ក្នុងចំណោមកងកម្លាំងសរុប នគរបាលកុបកម្មប្រហែល១៤.០០០នាក់ នឹងត្រូវដាក់ពង្រាយនៅទីក្រុងសេអ៊ូល ក្នុងទីតាំងតុលាការធម្មនុញ្ញ។ ទោះបីជាកាលបរិច្ឆេទនៃសេចក្តីសម្រេចមិនទាន់ត្រូវបានកំណត់សម្រាប់សំណុំរឿងរបស់លោក Yoon ក៏ដោយ ក៏តុលាការពង្រឹងការយាមកាមយ៉ាងតឹងរ៉ឹងបំផុតរួចទៅហើយ។    

ទាំងក្រុមបាតុករគាំទ្រ ទាំងក្រុមប្រឆាំងលោកYoon បានប្រមូលផ្តុំគ្នាតាមដងផ្លូវសំខាន់ៗកណ្តាលទីក្រុងសេអ៊ូលជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ដោយគ្រវីបដានយោបាយ និងទង់ជាតិកូរ៉េខាងត្បូង។

អ្នកគាំទ្រលោក Yoon ម្នាក់ឈ្មោះ Sok-hee បានសម្តែងការមិនជឿជាក់ចំពោះគំនិតដែលថាការចោទប្រកាន់នេះ នឹងត្រូវបានលើក។អ្នកស្រីបាននិយាយថា ប្រសិនបើប្រធានាធិបតីរបស់យើងត្រូវបានចោទប្រកាន់ យើងនឹងមានកំហឹងខ្លាំងបំផុត ។

គួររម្លឹកថាលោក Yoon ត្រូវបានចាប់ខ្លួននៅក្នុងការិយាល័យប្រធានាធិបតីកាលពីថ្ងៃទី ១៥ ខែមករា ហើយត្រូវបានចោទប្រកាន់ក្រោមការឃុំខ្លួននៅថ្ងៃទី ២៦ ខែមករា ក្នុងនាមជាអ្នកជាប់សង្ស័យថាជាមេក្រុមបះបោរ ដែលបានក្លាយជាប្រធានាធិបតីក្នុងតំណែងដំបូងរបស់ប្រទេសនេះ ត្រូវបានចាប់ខ្លួន និងកាត់ទោស។ លោកត្រូវបានដោះលែងនៅថ្ងៃទី ៨ ខែមីនា ខណៈតុលាការបានសម្រេចមិនប្តឹងឧទ្ធរណ៍ប្រឆាំងការអនុម័តដោះលែងរបស់តុលាការ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        47
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm