កម្ពុជា​ហាម​ឃាត់​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចំនួន​១០​នៅ​ទ្វីប​អាហ្វ្រិក​មិន​ឱ្យ​ចូល​មក​​កម្ពុជា​ ក្រោយ​ពិភព​លោក​រក​ឃើញ​មេរោគ​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មី

2021/11/30 12:25:20 am        317

ភ្នំពេញ៖ កម្ពុជា​បាន​សម្រេច​ហាម​ឃាត់​អ្នក​ដំណើរ​មក​ពី​ប្រទេសចំនួន ១០​នៅ​ទ្វីប​អាហ្វ្រិក ដែល​ជា​វិធានការ​ថ្មី​បំផុត​ឆ្លើយ​តប​នឹង​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី។

សេចក្ដី​សម្រេច​បែប​នេះ​របស់​កម្ពុជា ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​​​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​យប់​នេះ។

ប្រទេស​ទាំង ១០​នៅ​ទ្វីប​អាហ្វ្រិក​ដែល​ស្ថិត​ក្នុង​បញ្ជី​ហាម​ឃាត់​នេះ មាន​ប្រទេស​បូស្វាណា អេស្វាទីនី ឡេសូតូ មូហ្សំប៊ិក ណាមីប៊ី អាហ្វ្រិក​ខាង​ត្បូង ហ្ស៊ីមបាវ៉េ ម៉ាឡាវី អង់ហ្កូឡា និង​ហ្សំប៊ី។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ កម្ពុជា​ក៏​ហាម​ឃាត់​អ្នក​ដំណើរ​ដែល​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មក​ពី​​ប្រទេសទាំង ១០​នេះ​ផងដែរ។ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា កម្ពុជា​បាន​សម្រេច​បែប​នេះ បន្ទាប់​ពី​អង្គការ​សុខភាព​ពិភព​លោក បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​រក​ឃើញ​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​ឈ្មោះ​ថា អូមីក្រុង (Omicron) ដែល​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​បាន​រាល​ដាល​ទៅ​ដល់​ប្រទេស​មួយ​ចំនួន​ហើយ។

អង្គការ​សុខភាព​ពិភព​លោក បាន​ឱ្យ​ដឹង​កាល​ពី​សប្ដាហ៍​មុន​ថា មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​ឈ្មោះ​ថា អូមីក្រុង អាច​ឆ្លង​រីក​រាល​ដាល​លឿន​ជាង​មេរោគ​កូវីដ-១៩​បំប្លែង​ខ្លួន​ឈ្មោះ​ថា ឌែលតាទៅ​ទៀត។

ការ​រក​ឃើញ​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​នេះ បាន​ជំរុញ​ឱ្យ​ក្ដី​បារម្ភ​ជា​ថ្មី​អំពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ ហើយ​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប អាស៊ី និង​តំបន់​អាមេរិក​ខាង​ជើង បាន​ចាត់​ហាម​ឃាត់​ជើង​ហោះហើរ​មួយ​ចំនួន​ហើយ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ទម្រង់​ថ្មី​នេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm