ក្រសួងសុខាភិបាលបើកសន្និបាតបូកសរុបលទ្ធផលការងារមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត

2025/03/24 08:19:33 pm        549

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី បើក ”សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ក្រោមប្រធានបទ «កម្ពុជាគ្មានជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូ ត្រឹមឆ្នាំ២០២៥ ប្រកបដោយនិរន្តរភាព» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២៥នេះ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានឡើងរាយការណ៍សង្ខេបអំពីសមិទ្ធផលរបស់កម្មវិធីជាតិទាំងបី៖ ទី១. កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ៖វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១ - ២០២៥ គឺសម្រេចបានជោគជ័យនូវសូចនាករ ២ រួចជាស្រេច៖ ១) នៅឆ្នាំ២០១៥ ទប់ស្កាត់ការរីករាលដាលភាពស៊ាំថ្នាំអាតេម៉ីសេនីនជាមួយមេរោគគ្រុនចាញ់។ ២) ចាប់តាំងពីឆ្នាំ២០១៨ ដល់បច្ចុប្បន្ន គ្មានករណីស្លាប់ដោយជំងឺគ្រុនចាញ់ សម្រេចជោគជ័យ ៣ឆ្នាំ មុនគោលដៅគ្រោងឆ្នាំ២០២០។ ដំណាក់កាលចុងក្រោយឆ្នាំ២០២៥នេះ នឹងឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងលើគ្រប់ទម្រង់នៃមេរោគគ្រុនចាញ់ តែនៅក្នុងឆ្នាំ២០២៤នេះ យើងបានបញ្ឈប់ការកើតមានជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម។ ដោយឡែកក្នុងឆ្នាំ២០២៤ ករណីជំងឺគ្រុនចាញ់សរុបមានតែ៣៥៥ករណី គឺបានបន្តថយចុះ ៧៤% ទៀត បើប្រៀបធៀបនឹងឆ្នាំ២០២៣។ 

ទី២. កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម៖ ជំងឺគ្រុនឈាមឆ្នាំ២០២៤ មានសរុប១៨,៩៨៣ករណី (អត្រាអាំងស៊ីដង់ ១,០៨៤នាក់ ក្នុងចំណោមប្រជាជន ១០០,០០០នាក់) និងស្លាប់ចំនួន ៤៦ករណី (អត្រាស្លាប់ ០,២៤%)។ ចំនួននេះបានថយចុះប្រមាណ ៤៦,៣% ករណីឈឺ បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានចំនួន៣៥,៣៩០ករណី និងបានថយចុះ ៥៣,៥% ករណីស្លាប់ បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៩៩នាក់។ សន្និដ្ឋានឆ្នាំ២០២៤ បានបង្ការប្រជាជនមិនឱ្យឈឺដោយជំងឺគ្រុនឈាម បានប្រមាណជា ៧៤% (ឬ ជាង ៥០,០០០ នាក់) បើប្រៀបធៀបនឹងសន្ទស្សន៍ព្យាករណ៍ប្រមាណជា ៧៣,០០០ករណី។ 

ជំងឺគ្រុនឈីក នៅឆ្នាំ២០២៤ មាន៦៣ ករណី មានរាយប៉ាយស្ទើរគ្រប់ខេត្ត គឺថយចុះ៧៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣ មាន២៣៨ករណី។ ជំងឺគ្រុនឈីក កើតលើមនុស្សទាំងពីរភេទ (ស្រី ៦២% និងប្រុស ៣៨%) និងមានគ្រប់វ័យ ពិសេសអាយុ១៥ឆ្នាំឡើងមានជាង ៥៧% កុមារអាយុពី៥ ទៅ១៥ឆ្នាំមាន៣២% និងកុមារអាយុក្រោម៥ ឆ្នាំមាន១១%។ ទី៣. កម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន៖ ថ្នាំទម្លាក់ព្រូនឆ្លងតាមដី (Albendazole) ឆ្នាំ២០២៤ បានផ្តល់ជាសមូហភាពពីរជុំដល់ក្រុមគោលដៅអាយុពី១ឆ្នាំ ដល់ ១៤ឆ្នាំ បានចំនួន ៥,៤៧៨,៤៧១នាក់ ក្នុងអត្រាគ្របដណ្តប់ពី ៦៣-៦៥% ដែលកើនឡើង ១១,២% បើប្រៀបធៀបឆ្នាំ២០២៣។ 

ជំងឺព្រូនស៊ីស្តូឆ្នាំ២០២៤ មានសមាមាត្រចម្លង ០,៤% គឺនៅថេរ បើធៀបនឹងឆ្នាំ២០២៣ បន្ទាប់ពីការអង្កេតស្រាវជ្រាវឆ្នាំ២០២៤ ក្នុង១៣ភូមិ នៃខេត្តក្រចេះ (៣ ភូមិ) និងខេត្តស្ទឹងត្រែង (១០ ភូមិ) លើប្រជាជន ១,១៩៤នាក់ មានវិជ្ជមានពងព្រូន ៥នាក់ ក្នុងកម្រិតបរិមាណ ២៤-៧២ពងព្រូន ក្នុង១ក្រាមលាមក។ សេចក្តីសន្និដ្ឋាន ជំងឺព្រូនស៊ីស្តូលែងជាបញ្ហាសុខភាពសាធារណៈនៅប្រទេសកម្ពុជា បើផ្អែកលើនិយមន័យរបស់ WHO ដោយសមាមាត្រនៃការចម្លងក្រោម១០% និងបរិមាណពងព្រូនទាបជាង១០០ ពងព្រូននៃរង្វាស់។

 

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគាំទ្រនូវរបាយការណ៍នេះ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះភាពជាអ្នកដឹកនាំ ភាពជាម្ចាស់ការ ការប៉ិនប្រសប់បត់បែនបែបបុរេសកម្ម និងនវានុវត្តន៍ របស់មជ្ឈមណ្ឌលជាតិ កម្មវិធីជាតិ ព្រមទាំងអ្នកពាក់ព័ន្ធគ្រប់កម្រិតទាំងអស់ ដែលបានប្រតិបត្តិការអភិក្រមសកម្មភាពយុទ្ធសាស្រ្តពេញលេញគ្រប់ជ្រុងជ្រោយសមស្របតាមផែនការយុទ្ធសាស្រ្តជាតិ ចូលរួមចំណែកគាំទ្រគោលនយោបាយសុខាភិបាលគ្របដណ្តប់សុខភាពសកលជាអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដំណាក់កាលទីមួយ ក្រោមការដឹកនាំដ៏មានថាមពល ឈ្លាសវៃ គតិបណ្ឌិតមិនរីងស្ងួត និងជាមគ្គុទេសក៍បន្តវេនដ៏ឆ្នើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាម្លប់សន្តិភាពពេញលេញ សេរីភាព ឯករាជជាតិ និងការអភិវឌ្ឍន៍ ស្មើមុខមាត់ទាំងក្នុងតំបន់ និងសកលលោក៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm