សិស្សសាលាមធ្យមវិចិត្រសិល្បៈកំពុងហាត់សមសម្ដែងសិល្បៈគ្រប់ទម្រង់ត្រៀមសម្រាប់ពិធីសង្ក្រាន្តឆ្នាំថ្មី

2025/03/24 09:04:34 pm        258

សិស្សសាលាមធ្យមវិចិត្រសិល្បៈកំពុងហាត់សមសម្តែងសិល្បៈចម្រុះគ្រប់ទម្រង់ សម្រាប់ពិធីសង្ក្រាន្ត របស់សាលា ដែលគ្រោងរៀបចំធ្វើឡើងនៅដើមខែមេសា ខែក្រោយនេះ ។

លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា នេះ បានប្រាប់BTVឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំសង្រ្កាន្តនៅថ្ងៃទី១ និងទី២ ខែមេសាខាងមុខនេះ ដោយមានកម្មវិធីបែបសាសនា ការសម្តែងសិល្បៈគ្រប់ទម្រង់ និងមានការតាំងពិរព័រណ៍ផងដែរ។ លោកបន្តថា បច្ចុប្បន្នសិស្សកំពុងមមាញឹកហាត់សមសម្តែងសិល្បៈចម្រុះគ្រប់ទម្រង់មានដូចជា របាំបុរាណ ប្រពៃណី ល្ខោនបាសាក់ ល្ខោននិយាយ និងល្បែងប្រជាប្រិយជាដើម។

សិស្សកំពុងហាត់សមរបាំបុរាណ និងប្រពៃណី បានបង្ហាញអារម្មណ៍រីករាយ ពេលលោកគ្រូ អ្នកគ្រូ ជ្រើសរើសពួកគេឲ្យចូលរួមសំដែងក្នុងពិធីសង្គ្រាន្តឆ្នាំថ្មីរបស់សាលា។ សិស្សទាំងអស់នោះ ក៍បានអំពាវនាវដល់សាធារណៈជន សូមអញ្ជើញចូលរួមសង្គ្រាន្តសាលាមធ្យមវិចិត្រសិល្បៈឲ្យបានច្រើនកុះករ។

សូមបញ្ជាក់ដែរថា សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី  នៅថ្ងៃទី១ និងទី ២ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ នៅពិធីសង្ក្រាន្តនេះ មានការបង្ហាញនូវទំនៀមទំលាប់វប្បធម៌ប្រពៃណីរបស់ខ្មែរ មានការសម្តែងទស្សនីយភាពសិល្បៈចំរុះ ការរាំលេងចង្វាក់ប្រជាប្រិយខ្មែរ លេងល្បែងប្រជាប្រិយខ្មែរ ពិធីសូត្រមន្ត រាប់បាត្រ និងពិធីស្រង់ព្រះ និងកម្មវិធីកម្សាន្តបែបប្រពៃណីជាច្រើនទៀត៕ អត្ថបទ៖ ទូច សោភ័ណ 


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        93
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm