ឧត្តរមានជ័យ៖ លោក ញឹក ថន រស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាប្រជាកសិករដាំដំណាំត្រសក់ផ្អែមលើផ្ទៃប្រមាណមួយហិកតា អាចរកប្រាក់ចំណូលបានខ្ទង់២៥លានរៀល ក្នុងរយៈពេល២ខែ ពីរបរដាំត្រសក់ផ្អែមនេះ ដោយមានកិច្ចសន្យាទិញលក់ជាមុន ជាមួយនិងអាជីវករនៅលើទីផ្សារ ដើម្បីរក្សាតម្លៃបានថេរមិនប្រឈម និងការធ្លាក់ថ្លៃនោះទេ។
កសិកររូបនេះ បានឲ្យដឹងថា ការដំណាំរួមផ្សំនានាកន្លងមកមានបញ្ហាប្រឈមនៅលើទីផ្សារពីតម្លៃធ្លាក់ចុះនោះ គឺដោយសារយើងមិនមានការសហការជាមួយនិងសហគមន៍នៅលើទីផ្សារជាមុន សម្រាប់រូបគាត់ធ្វើការដាំដំណាំត្រសក់ផ្អែម ទទួលបានតម្លៃថ្លៃសមរម្យ ដូចនេះគឺដោយសាររូបគាត់បានទំនាក់ទំនង និងចងក្រងជាសហគមន៍នៅលើទីផ្សារ ទើបតម្លៃដំណាំរបស់គាត់ទទួលបានថេរយ៉ាងដូច្នេះ។
លោក ញឹក ថន បានបន្តថា ការដាំដំណាំ ឬក៏ធ្វើស្រូវបច្ចុប្បន្នបើមិនការចងក្រងគ្នាជាសហគមន៍នោះទេ គឺយើងពិបាកក្នុងការរកទីផ្សារលក់ចេញផងដែរ ដោយលក់បានក្នុងតម្លៃថោក។
លោក អំពាវនាវដល់បងប្អូនប្រជាកសិករទាំងអស់មុនធ្វើការដាំដុះដំណាំអ្វីមួយនោះត្រូវគិតគូរសហការគ្នារកដៃគូរនៅលើទីផ្សារជាមុនសិន កុំឲ្យធ្វើការដាំដុះរួចហើយនោះនៅពេលទទួលផលលក់ចេញបានតម្លៃទាបនោះ៕







