នាយករដ្ឋមន្ត្រីចិន សង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពេលជួបសមាជិកព្រឹទ្ធសភាអាមេរិក

2025/03/24 10:55:58 pm        146

នាយករដ្ឋមន្ត្រីចិន លោក Li Qiang កាលពីថ្ងៃអាទិត្យ (ទី២៣ ខែមីនា) បានសង្កត់ធ្ងន់ថា ចំណងទាក់ទងខាងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាមូលដ្ឋានគ្រឹះ សម្រាប់ទំនាក់ទំនងចិន-អាមេរិក ដោយបានអំពាវនាវឲ្យមានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ក្នុងអំឡុងពេលមានជំនួបជាមួយសមាជិកព្រឹទ្ធសភាអាមេរិក លោក Steve Daines ក្នុងទីក្រុងប៉េកាំង។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានឲ្យដឹងថា លោក Li បានប្រាប់សមាជិកសភាទៅពីបក្សសាធារណរដ្ឋថា ទំនាក់ទំនងចិន-អាមេរិក បានឈានដល់ «ដំណាក់កាលថ្មី និងសំខាន់» ខណៈដែលរូបលោកបានជំរុញឲ្យសហរដ្ឋអាមេរិកគោរពតាម «គោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ជាមួយគ្នាដោយសន្តិភាព» និងការមានកិច្ចសហប្រតិបត្តិការ។ ជាមួយគ្នានេះ លោក Li មន្ត្រីកម្រិតខ្ពស់ទី ២ របស់ចិន ក៏បានអំពាវនាវឲ្យមាន «ការប្រាស្រ័យទាក់ទងគ្នាដោយស្មោះត្រង់» ដើម្បីធ្វើឲ្យទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែមានភាពស៊ីជម្រៅ និងដើម្បីលើកកម្ពស់ «ការអភិវឌ្ឍប្រកបដោយស្ថិរភាព ល្អប្រសើរ និងនិរន្តរភាព» នៃទំនាក់ទំនងទៅវិញទៅមក។

លោក Daines ត្រូវបានអមដំណើរដោយនាយកប្រតិបត្តិនៃក្រុមហ៊ុនធំៗរបស់អាមេរិក រួមមាន FedEx, Qualcomm, Pfizer និង Boeing។ សហរដ្ឋអាមេរិកមានក្រុមនាយកប្រតិបត្តិបរទេសច្រើនជាងគេចូលរួមវេទិកាអភិវឌ្ឍប្រទេសចិន ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ (ទី២៣ ខែមីនា)។

សារព័ត៌មាន បានដកស្រង់សម្តីលោក Daines ដែលបាននិយាយថា ក្រុមហ៊ុនអាមេរិកបានដើរតួយ៉ាងសកម្ម ក្នុងការអភិវឌ្ឍរបស់ប្រទេសចិន ហើយមានឆន្ទៈបន្តវិនិយោគ នៅក្នុងប្រទេសនេះ ខណៈពេលដែលពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។ លោក Daines គឺជាអ្នកគាំទ្រយ៉ាងខ្លាំងក្លា ចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump ហើយកំពុងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង បន្ទាប់ពីមានការប្រកាសរបស់លោក Trump អំពីការដំឡើងពន្ធបន្ថែមលើទំនិញរបស់ចិន។ កិច្ចប្រជុំរបស់លោក Daines ជាមួយលោក Li បានកើតមានឡើងបន្ទាប់ការបើកវេទិកាអភិវឌ្ឍន៍ចិន។ នៅក្នុងសុន្ទរកថាគន្លឹះរបស់លោក លោក Li បានលើកឡើងថា ទីក្រុងប៉េកាំងបានត្រៀមខ្លួន ដើម្បីដោះស្រាយជាមួយនឹង «ព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល» ដែលកើតចេញពី «ប្រភពខាងក្រៅ» ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការបើកចំហសេដ្ឋកិច្ចរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm