មន្រ្តី Greenland ខឹងសម្បា ចំពោះផែនការបញ្ជូនបេសកកម្មមកកាន់ដែនដីនេះរបស់លោក Trump

2025/03/24 11:09:40 pm        83

ទំនាក់ទំនងរវាងដែនដី Greenland និងសហរដ្ឋអាមេរិក បានធ្លាក់ចុះបន្ថែមទៀត កាលពីថ្ងៃទី២៣ ខែមីនា ខណៈដែលលោកនាយករដ្ឋមន្ត្រី Greenland បានផ្ទុះកំហឹងជុំវិញអ្វីដែលលោកហៅថា បេសកកម្ម «ឈ្លានពាន» របស់មន្ត្រីជាន់ខ្ពស់ដែលរដ្ឋបាលរបស់លោក Donald Trump បាននិយាយថា ខ្លួននឹងបញ្ជូនទៅកាន់កោះនេះ ក្នុងសប្តាហ៍នេះ។

លោកស្រី Usha Vance ស្រី្តទី២ របស់សហរដ្ឋអាមេរិក និងលោក Michael Waltz ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមមន្ត្រីត្រូវធ្វើដំណើរទៅកាន់កោះនេះ ដែលជាដែនដីពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក តែប្រធានាធិបតីសហរដ្ឋអាមេរិក លោក Trump បានប្តេជ្ញាថា នឹងធ្វើឲ្យកោះនេះក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក តាម «មធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត»។

លោកស្រី Vance គ្រោងនឹងឈប់សម្រាកវប្បធម៌ជាបន្តបន្ទាប់ ក្រោយពីលោកស្រី ទៅដល់នៅថ្ងៃទី ២៧ ខែមីនា ដាច់ដោយឡែកពីលោក Waltz ដែលទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ ត្រូវបានគេសន្មតថា នឹងធ្វើដំណើរ នៅដើមសប្តាហ៍នេះ ជាមួយរដ្ឋមន្ត្រីថាមពលអាមេរិកលោក Chris Wright។

នាយករដ្ឋមន្ត្រី Greenland  លោក Mute Egede បាននិយាយកាលពីថ្ងៃទី២៣ ខែមីនាថា កិច្ចប្រឹងប្រែងការទូតរបស់អ្នកស្រុក Greenland  គ្រាន់តែចង់បង្ហាញអំពីគំនិតរបស់លោក Trump និងរដ្ឋបាលរបស់លោក នៅក្នុងបេសកកម្មរបស់ពួកគេ ដើម្បីធ្វើជាម្ចាស់ និងគ្រប់គ្រងដែនដី Greenland ប៉ុណ្ណោះ។

លោកបានធ្វើការកត់សម្គាល់ ដែលជាការខឹងសម្បាខ្លាំងបំផុតរបស់លោក ទៅកាន់សារព័ត៌មាន Greenlandic កាលពីថ្ងៃទី២៣ ខែមីនា ហើយសមាជិកជាន់ខ្ពស់នៃគណបក្សរបស់លោក បានបញ្ជាក់ពីការលើកឡើងដោយកំហឹងនោះ។ នាយករដ្ឋមន្ត្រី Greenland ហាក់ដូចជាមានការខកចិត្តខ្លាំងជាពិសេស ចំពោះការមានចំណែកពាក់ព័ន្ធរបស់លោក Waltz។

មន្ត្រីដែនដី Greenland ផ្សេងទៀត បានរិះគន់ថា ជារឿងមិនសមរម្យ ក្នុងការធ្វើដំណើរទស្សនកិច្ច នៅពេលនេះ ដោយចង្អុលបង្ហាញថា កោះ Greenland ទើបតែរៀបចំការបោះឆ្នោតសភា ហើយថា រដ្ឋាភិបាលថ្មីមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm