កងទ័ពអ៊ីស្រាអែល បានសម្លាប់មេបញ្ជាការយោធាហាម៉ាស ២រូប

2025/03/24 11:52:02 pm        96

សេវាសារព័ត៌មានកងទ័ព បានរាយការណ៍ថា ទាហានអ៊ីស្រាអែល បានសម្លាប់មេបញ្ជាការពីររូបនៃចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស។

យោងតាមសេវាព័ត៌មាននេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (ISA) បានវាយប្រហារទីតាំងភេរវករ និងក្រុមសកម្មប្រយុទ្ធ នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីធ្វើឲ្យសមត្ថភាពយោធារបស់ក្រុមហាម៉ាសចុះខ្សោយ និងបញ្ឈប់ការគំរាមកំហែងដល់ប្រទេសនេះ និងទាហានរបស់ខ្លួន។ ការិយាល័យសារព័ត៌មាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Ahmed Shimali មេបញ្ជាការរងនៃកងពលតូចហ្កាហ្សា ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែក។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«លោកShimali ទទួលខុសត្រូវចំពោះប្រតិបត្តិការ រៀបចំផែនការយុទ្ធសាស្រ្តវាយលុក និងការកសាងកម្លាំងកងពលតូច ដើម្បីរៀបចំសម្រាប់ការសម្លាប់រង្គាលដ៏ឃោរឃៅរបស់ក្រុមហាម៉ាស នៅថ្ងៃទី ០៧ ខែតុលា»។

ទាហានអ៊ីស្រាអែល ក៏បានសម្លាប់មេបញ្ជាការកងវរសេនាតូច Shejaiya របស់ក្រុមហាម៉ាស លោក Jamil Wadiya ផងដែរ។ កងទ័ពបានចង្អុលបង្ហាញថា៖«សម្រាប់សង្រ្គាមភាគច្រើន លោក Wadiya បានដឹកនាំកងវរសេនាតូច បន្ទាប់ពីជំនួសភេរវករលោក Wessam Farhat ដែលត្រូវបានសម្លាប់ នៅក្នុងខែធ្នូឆ្នាំ ២០២៣»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា លោក Wadiya បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារមី   ស៊ីលប្រឆាំងរថក្រោះលើរថយន្តក្រុង កាលពីខែមេសាឆ្នាំ ២០១១ ដែលបានសម្លាប់ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់។

ការិយាល័យសារព័ត៌មានរបស់កងទ័ព បានសង្កត់ធ្ងន់ថា៖«កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (ISA) នឹងបន្តប្រតិបត្តិការប្រឆាំងនឹងអង្គការភេរវកម្មហាម៉ាស ដើម្បីបញ្ចប់ ការគំរាមកំហែងណាមួយ ដែលបង្កឡើងចំពោះរដ្ឋអ៊ីស្រាអែល»។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        350
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        349
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        340

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm