ប្រជាជនអឺរ៉ុបមួយចំនួនពិចារណាមិនធ្វើដំណើរទៅអាមេរិក ដើម្បីប្រឆាំងលោក Trump

2025/03/25 12:54:14 am        87

ទេសចរជនជាតិដាណឺម៉ាកឈ្មោះ Kennet Brask ពេញចិត្តការធ្វើដំណើរនេសាទកម្សាន្តរបស់លោកទៅកាន់រដ្ឋ Florida កាលពីឆ្នាំ២០២៣ ហើយគ្រោងវិលត្រលប់ទៅម្ដងទៀត ក្នុងឆ្នាំ២០២៥។ ប៉ុន្តែបន្ទាប់ពីឃើញការផ្ទុះកំហឹងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំឡុងជំនួបជាមួយមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky នៅសេតវិមាន រូបគេបានលុបចោលគម្រោងនេះ។

អមដោយការបន្ថែមថា លោក Trump ជាបុគ្គល «មិនរាបសារ» និងមិនមានអាកប្បកិរិយាដូចមនុស្សពេញវ័យទាល់តែសោះនោះ លោក Brask បានប្រាប់សារព័ត៌មាន Reuters ថា៖ «នៅពេលខ្ញុំបានឃើញហេតុការណ៍ ក្នុងកិច្ចប្រជុំនេះ ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំមិនទៅសហរដ្ឋអាមេរិកទៀតទេ ដរាបណាលោក Trump នៅតែជាប្រធានាធិបតីនៅទីនោះ»។

ផ្ទុយទៅវិញ រូបគេនឹងធ្វើដំណើរទៅប្រទេសម៉ិកស៊ិក។ បើយោងតាមភ្នាក់ងារទេសចរណ៍ចំនួន ៥ នៅទូទាំងទ្វីបអឺរ៉ុប បានឲ្យដឹងថា លោក Brask គឺជាម្នាក់ ក្នុងចំណោមជនជាតិដាណឺម៉ាក ជនជាតិអាល្លឺម៉ង់ និងជនជាតិអឺរ៉ុបមួយចំនួន ដែលកំពុងពិចារណាឡើងវិញនូវផែនការធ្វើដំណើររបស់ខ្លួន ដោយសារវិធានការរបស់លោក Trump។

ក្នុងរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ លោក Trump បានកែប្រែយ៉ាងខ្លាំងក្លា សម្រាប់សម្ព័ន្ធភាពយូរអង្វែងរបស់អាមេរិក ជាមួយអឺរ៉ុប ដោយលើកឡើងពីការបញ្ចូលដែនដី Greenland ចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មពិភពលោក និងបានចេញក្រឹត្យដែលផ្តោតលើគោលនយោបាយព្រំដែនតឹងរ៉ឹង រឹតបន្តឹងនីតិវិធីត្រួតពិនិត្យទិដ្ឋាការ និងការបង្ក្រាបលើជនជនអន្តោប្រវេសន៍ខុសច្បាប់ នៅក្នុងសហរដ្ឋអាមេរិក។

យោងតាមតួលេខរបស់សហភាពអឺរ៉ុប បានឲ្យដឹងថា ប្រជាជនអឺរ៉ុបបានចំណាយប្រាក់ចំនួន ១៥៥ពាន់លានដុល្លារ សម្រាប់ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៣ ខណៈពេលដែលការធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក បានជំរុញប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ឲ្យកើនឡើង ដូចជាក្រុមហ៊ុន British Airways ក្នុងត្រីមាសថ្មីៗនេះ។

យោងតាមទិន្នន័យបឋមពីការិយាល័យទេសចរណ៍ និងទេសចរណ៍ជាតិសហរដ្ឋអាមេរិក (NTTO) បានបង្ហាញថា ចំនួនភ្ញៀវទេសចរទៅកាន់សហរដ្ឋអាមេរិកពីអឺរ៉ុបខាងលិច បានធ្លាក់ចុះ ១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងខែកុម្ភៈ បន្ទាប់ពីបានកើនឡើង ១៤ភាគរយក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        74
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm