ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ សម្ដេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន និងពិសាភោជនាហារសាមគ្គីជា មួយសាសនិកអ៊ិស្លាមនៅកម្ពុជា។ ក្នុងពិធីនេះ សម្ដេចធិបតីបានលើកឡើងពីកត្តាសំខាន់នៃសុខដុម ភាពជាតិសាសន៍ និងសាសនានៅកម្ពុជា ដែលជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក។
ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន និងពិសាភោជនាហារសាមគ្គីជាមួយសាសនិកអ៊ិស្លាមនៅកម្ពុជានាល្ងាចថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេចបានមានប្រសាសន៍លើក ឡើងពីសារៈសំខាន់នៃសុខដុមភាពជាតិសាសន៍ និងសាសនានៅកម្ពុជា។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា កត្តានេះគឺជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក។
សម្ដេចធិបតីរំលេចបន្ថែមថា ដោយសារតែកម្ពុជារក្សាបាននូវសុខដុមភាពនៃជាតិសាសន៍ និងសាស នាបែបនេះហើយ ទើបកាលពីពេលថ្មីៗកន្លងមកនេះ អង្គការសហប្រជាជាតិបានប្រគល់នូវតួនាទីដ៏សំ ខាន់មួយដល់កម្ពុជា។
តំណាងសាសនាអ៊ិស្លាមបានលើកឡើងដែរថា សហគមន៍អន្តរជាតិ បានកោតសរសើរចំពោះកម្ពុជា និងបានមកសិក្សាស្វែងយល់ដកយកបទពិសោធន៍ពីកម្ពុជា ចំពោះភាពសុខដុម នៃជាតិសាសន៍ និងសាសនា។ កម្ពុជាគឺជាប្រទេសគំរូមួយនៅក្នុងពិភពលោក និងគួរសហគមន៍អន្តរជាតិរៀនសូត្រតាម ពីកត្តាទាំងនេះ៕
ដោយ៖ គង់ ឌិន







