អាមេរិក និងហ្វីលីពីនចាប់ផ្ដើមសមយុទ្ធយោធារួម ដោយមានទាហាន ៥.០០០នាក់

2025/03/25 01:50:14 am        181


យោធាហ្វីលីពីន បានប្រាប់ឲ្យដឹងថា ទាហានមកពីកងទ័ពរបស់ហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នារយៈពេល ៣សប្តាហ៍ នៅថ្ងៃចន្ទ (ទី២៤ ខែមីនា) នេះ ដោយលំហាត់សមនេះផ្តោតលើការការពារទឹកដី និងការបញ្ជាដាក់ពង្រាយកងកម្លាំងទ្រង់ទ្រាយធំ។

ទាហានប្រហែល ៥.០០០នាក់ មកពីកងយោធាហ្វីលីពីន និងកងយោធាសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក នឹងចូលរួមក្នុងការហ្វឹកហាត់ធ្វើសង្គ្រាម និងផ្លាស់ប្តូរជំនាញឲ្យគ្នាទៅវិញទៅមក នៅក្នុងដំណាក់កាលដំបូងនៃសមយុទ្ធឈ្មោះ Salaknib នាឆ្នាំនេះ។ ដំណាក់កាលទី២ គ្រោងធ្វើនៅចុងឆ្នាំនេះ។

មន្ទីរបញ្ចកោណ បានប្រកាសកាលពីសប្តាហ៍មុនថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ក្នុងសប្តាហ៍នេះ ដើម្បីជួបជាមួយបណ្ដាថ្នាក់ដឹកនាំ និងកងកម្លាំងហ្វីលីពីន។

កងទ័ពហ្វីលីពីនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះនឹងផ្តោតលើការពង្រឹងប្រតិបត្តិការរួមបញ្ចូលគ្នា រវាងកងទ័ពរបស់ប្រទេសទាំង២ សមយុទ្ធទ្រង់ទ្រាយធំ ការហ្វឹកហ្វឺនបច្ចេកទេសបាញ់គ្រាប់ពិត និងយុទ្ធសាស្ត្រការពារទឹកដី។

សូមបញ្ជាក់ថា សមយុទ្ធឈ្មោះ Salaknib បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៦ ហើយជាការចូលរួមហាត់សមប្រចាំឆ្នាំ រវាងសម្ព័ន្ធមិត្តជាប់សន្ធិសញ្ញាទាំង២ ដែលជាផ្នែកមួយនៃសមយុទ្ធហ្វឹកហាត់ធំជាងនេះឈ្មោះ Balikatan (ស្មាប្រកៀកស្មា)។

កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងប្រទេសទាំង២ បានកើនឡើងក្រោមប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ដែលបានប្ដូរទិសដៅចូលកាន់តែកៀកនឹងសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm