អេហ្ស៊ីបបង្កើតសំណើថ្មីស្ដារបទឈប់បាញ់ហ្កាហ្សា ខណៈអ៊ីស្រាអែលរវាយប្រហារសម្លាប់មនុស្ស៦៥នាក់

2025/03/25 03:35:58 pm        136

ប្រភពសន្តិសុខបានប្រាប់សារព័ត៌មាន Reuters លពីថ្ងៃចន្ទ២៤ មីនា ថាប្រទេសអេហ្ស៊ីប បានអនុវត្តសំណើថ្មីមួយក្នុងគោលបំណងស្ដារឡើងវិញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា ខណៈអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីននិយាយថា ការវាយប្រហារថ្មីរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៥ នាក់បន្ថែមទៀតនៅដែនដីឡោមព័ទ្ធមួយនេះក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ។

សំណើដែលបានធ្វើឡើងកាលពីសប្តាហ៍មុន កើតមានបន្ទាប់ពីមានការកើនឡើងនៃអំពើហិង្សា ក្រោយអ៊ីស្រាអែលបានបន្តប្រតិបត្តិការតាមអាកាស និងថ្មើរជើងដាក់គោលដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី ១៨ ខែមីនា បញ្ចប់ភាពជាប់គាំងរយៈពេលពីរខែ បន្ទាប់ពីសង្គ្រាម១៥ ខែ។

ផែនការរបស់អេហ្ស៊ីប អំពាវនាវឲ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង៥នាក់ក្នុងមួយសប្ដាហ៍ ហើយអ៊ីស្រាអែល ត្រូវអនុវត្តដំណាក់កាលពី២នៃបទឈប់បាញ់បន្ទាប់ពីសប្ដាហ៍ដំបូង។

មន្ត្រីសុខាភិបាលហ្កាហ្សាបាននិយាយថា ការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងរបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៧០០ នាក់កាលពីសប្ដាហ៍មុន រួមទាំងស្ត្រី និងកុមារយ៉ាងហោចណាស់ ៤០០ នាក់ផងដែរ។

ក្រុមគ្រូពេទ្យបាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ មានអ្នកសារព័ត៌មានក្នុងស្រុកពីរនាក់ម្នាក់ឈ្មោះ Mohammad Mansour និងម្នាក់ទៀតឈ្មោះ Hussam Shabat ។ក្រុមអ្នកសារព័ត៌មានប៉ាឡេស្ទីនបាននិយាយថា អ្នកកាសែតយ៉ាងហោចណាស់ ២០៦នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាចាប់តាំងពីដើមខែតុលាឆ្នាំ ២០២៣នៅពេលជម្លោះបានផ្ទុះឡើង។ ពុំមានការអត្ថាធិប្បាយភ្លាមៗរបស់អ៊ីស្រាអែលទេ។

ក្រុមហាម៉ាសបាននិយាយថា មន្ត្រីជាន់ខ្ពស់ផ្នែកនយោបាយ និងសន្តិសុខរបស់ខ្លួនជាច្រើននាក់ក៏ត្រូវបានសម្លាប់ផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        125
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        163
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm