សេតវិមាន ចែករំលែកដោយភ័នច្រឡំផែនការសង្រ្គាមនៅយេម៉ែនជាមួយអ្នកសារព័ត៌មាន

2025/03/25 06:35:51 pm        113

សេតវិមាន បាននិយាយកាលពីថ្ងៃចន្ទថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក Trump បានបង្ហាញពីផែនការសង្រ្គាមដោយភ័នច្រឡំនៅក្នុងក្រុមផ្ញើសារដែលរួមមានទាំងអ្នកសារព័ត៌មាន ភ្លាមៗមុនពេលដែលសហរដ្ឋអាមេរិកវាយប្រហារទៅលើក្រុមហ៊ូទី ជាសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅយេម៉ែន។

សមាជិកសភាគណបក្សប្រជាធិបតេយ្យ បានរិះគន់ភ្លាមៗចំពោះកំហុសនេះ ដោយនិយាយថា វាជាការរំលោភលើសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងជាការបំពានច្បាប់ ដែលត្រូវតែស៊ើបអង្កេតដោយសភា។

លោក Jeffrey Goldberg និពន្ធនាយកនៃសារព័ត៌មាន The Atlantic បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទថា លោកត្រូវបានអញ្ជើញដោយមិនដឹងខ្លួនកាលពីថ្ងៃទី១៣ ខែមីនា ចូលទៅក្នុងChat Group នៅលើកម្មវិធីផ្ញើសារមួយ» ។

នៅក្នុងក្រុមនេះ ទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz បានប្រគល់ភារកិច្ចទៅឱ្យអនុប្រធានរបស់លោកឈ្មោះ Alex Wong ដោយបង្កើត «ក្រុមTiger Team» ដើម្បីសម្របសម្រួលចំណាត់ការរបស់សហរដ្ឋអាមេរិកប្រឆាំងក្រុមហ៊ូទី។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចាប់ផ្តើមយុទ្ធនាការបន្តការវាយប្រហារយោធាទ្រង់ទ្រាយធំប្រឆាំងក្រុមហ៊ូទី នៅប្រទេសយេម៉ែន កាលពីថ្ងៃទី១៥ ខែមីនា ជុំវិញការវាយប្រហាររបស់ក្រុមនេះ ទៅលើការដឹកជញ្ជូនតាមសមុទ្រក្រហម ហើយលោកបានព្រមានអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រដ៏សំខាន់របស់ក្រុមហ៊ូទី ថា ចាំបាច់ត្រូវតែបញ្ឈប់ការគាំទ្រក្រុមនេះជាបន្ទាន់។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm