ប្រធានគោលនយោបាយការបរទេស៖ អឺរ៉ុប មើលឃើញអាជ្ញាធរប៉ាឡេស្ទីនថា មានលទ្ធភាពល្អបំផុត ដើម្បីគ្រប់គ្រងហ្កាហ្សា

2025/03/25 07:19:51 pm        112

ប្រធានគោលនយោបាយការបរទេសអឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទ ទី២៤ មីនា បន្ទាប់ពីបានជួបជាមួយអាជ្ញាធរប៉ាឡេស្ទីន លោក Mohammad Mustafa ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Ramallah តំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែលថា សហភាពអឺរ៉ុបមើលឃើញអាជ្ញាធរប៉ាឡេស្ទីន មានលទ្ធភាពល្អបំផុតដើម្បីគ្រប់គ្រងតំបន់ហ្កាហ្សា។

លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បាននិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមថា សហភាពអឺរ៉ុបថ្កោលទោសចំពោះការបន្តសង្គ្រាមនៅតំបន់ហ្កាហ្សា និងគាំទ្រដល់ «ការត្រឡប់ទៅរកបទឈប់បាញ់»។

ដោយនិយាយអំពីបញ្ហានៅតំបន់ West Bank លោកស្រី Kaja បាននិយាយថា «អំពើហិង្សារបស់អ្នកតាំងលំនៅនិងការតាំងលំនៅថ្មីដែលកំពុងសាងសង់ កំពុងធ្វើឱ្យអន្តរាយដល់ការរំពឹងទុកនៃដំណោះស្រាយរដ្ឋពីរ» ដែលលោកស្រីបានហៅថា «វិធីតែមួយដើម្បីឈានទៅរកសន្តិភាពប្រកបដោយនិរន្តរភាព»។ លោកស្រី Kallas ស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់ West Bank កាលពីថ្ងៃចន្ទ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ជាកន្លែងដែលលោកស្រីបានពិភាក្សាអំពីផែនការកសាងតំបន់ហ្កាហ្សាឡើងវិញ ជាមួយអ្នកតំណាងមកពីប្រទេសអេហ្ស៊ីប ហ្ស៊កដានី កាតា អារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់រួម។

ដំណើរទស្សនកិច្ចរបស់លោកស្រី ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បានបើកយុទ្ធនាការតាមអាកាសនិងជើងគោកថ្មី ប្រឆាំងក្រុមហាម៉ាស។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm