ត្រឹមឆ្នាំ២០២៤ មានអ្នកទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ១លាននាក់

2025/03/25 07:40:49 pm        219

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា បានធ្វើបញ្ជីឈ្មោះសម្រាប់ប្រជាពលរដ្ឋ ដែលត្រូវទទួល​ប្រាក់​ឧបត្ថម្ភ​ពីក​ម្មវិ​ធី​ជាតិ​ជំនួយ​សង្គម ក្នុងគ្រួសារជាង ១លាននាក់ ដែលផ្ដោតលើគ្រួសារ និងមនុស្សចំនួន ៦ប្រភេទ ។

បើយោងតាមរបាយការណ៍ ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារប្រចាំ ឆ្នាំ២០២៤ និង​លើក​ទិស​ដៅ​អនុវត្តន៍នៅឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា គ្រួសារដែលត្រូវទទួលសាច់ប្រាក់ពីកម្មវិធីនេះ រួម​មាន​គ្រួសារ​គោល​ជាង ៦២ម៉ឺនគ្រួសារ, ស្ត្រីមានផ្ទៃពោះជាង៣ម៉ឺន ៨ពាន់គ្រួសារ, កុមារអាយុ០-២ឆ្នាំ ជិត​២ម៉ឺននាក់, ជនចាស់ជរាជាង ៣០ម៉ឺននាក់, ជនមានពិការភាពជាង២ម៉ឺននាក់, និងអ្នក​ផ្ទុះ​មេរោគ​/ជំងឺអេដស៍ជាង ២ពាន់នាក់ ដោយសរុបជាទឹកប្រាក់អស់ចំនួនជាង៧៤លានដុល្លារ ។

របាយការណ៍បានបន្តថា គិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជ​រដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះជាង ២៦ម៉ឺននាក់ និងកុមារ​ក្រោម​អាយុ​២​ឆ្នាំ ចំនួនជាង ១៣ម៉ឺននាក់ ដែលចំណាយថវិកាប្រមាណជាង ៤៦លានដុល្លារ ។ ដោយ​ឡែក​គិត​ពី​ចាប់ផ្ដើមអនុវត្តកម្មវិធី ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្មវិធីជាតិ​ជំនួយ​សង្គម​ផ្នែក​បណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ មានយុវជនបានចុះឈ្មោះក្នុងកម្មវិធីជាង ២ម៉ឺននាក់ យុវជន​បាន​បញ្ចប់​ការ​សិក្សា​ជាង ៨ពាន់នាក់ និងយុវជនទទួលសាច់ប្រាក់ឧបត្ថម្ភជាង ១ម៉ឺននាក់ ចំណាយថវិកា​អស់​ជាង ១០ពាន់លានរៀល ។

ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​វាយតម្លៃខ្ពស់ ពីកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងគ្រប់លំដាប់ថ្នាក់ លើការ​អនុវត្ត​ការងារស្នូល ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។

ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញបន្ថែមដល់មន្ត្រី បន្តខិតខំ​ផ្ដល់​សេវា​សុខុមាល​ភាព​មនុស្ស​ចាស់​ សេវាកិច្ចការពារកុមារ កម្មវិធីបង្វែរអនីតិជន កម្មវិធីបន្សាប ព្យាបាល ស្ដារនីតិ​សម្បទាដ​ល់​ជន​រង​គ្រោះដោយសារគ្រឿងញៀន សេវាគាំពារជនរងគ្រោះ សេវាសុខុមាលភាព​ជន​មាន​ពិការ​ភាព​ ការងាររបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm