អាណាព្យាបាលបន្តនាំកុមារតូចទៅទទួលវ៉ាក់សាំងដូសទី២ តាមការកំណត់របស់គ្រូពេទ្យ

2021/11/30 06:21:43 pm        447

ភ្នំពេញ ៖ អាណាព្យាបាល នៅថ្ងៃទី៣០ខែវិច្ឆិកានេះ បានបន្តនាំកុមារអាយុពី៥ឆ្នាំឡើង ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២តាមការកំណត់របស់គ្រូពេទ្យ។

អាណាព្យាលបាល ដែលនាំកូនមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករាជធានី ភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានប្រាប់BTឲ្យដឹងថា ការចាក់វ៉ាក់សាំងពិតជារឿងសំខាន់ ព្រោះវានឹងអាចការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ជាពិសេសពេលកូនៗទៅសាលារៀន។

ពួកគេបានបន្តថា បច្ចុប្បន្នជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈម ព្រោះមេរោគកូវីដបំប្លែងខ្លួនថ្មីៗ រហូត ដូច្នេះត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ដោយអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ។

កុមារមកចាក់វ៉ាក់សាំងកូវីដ បានឲ្យដឹងដែរថា ក្រោយពីចាក់វ៉ាក់សាំងរួចសុខភាពធម្មតា ហើយសប្បាយចិត្តព្រោះអាចចូលសាលារៀនវិញបាន ជួបមិត្តរួមថ្នាក់ និងលោកគ្រូ អ្នកគ្រូ ស្តាប់តាមការ ណែនាំរបស់ឪពុកម្តាយ ការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩។

លោកវេជ្ជបណ្ឌិត ឃុន ទ្រី អនុប្រធានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានឲ្យដឹងដែរថា ពលរដ្ឋមិនទាន់ទទួលបានចាក់វ៉ាក់សាំង រាប់ទាំងកុមារអាយុពី៥ឆ្នាំឡើងទៅ គឺអាចមកទទួលការការចាក់វ៉ាក់សាំង នៅទីតាំងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញនេះបាន បើទោះបីពលរដ្ឋរស់នៅកន្លែងណាក៏ដោយ។

នៅកម្ពុជាការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំបាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាតការចម្លង និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើ វិស័យសេដ្ឋកិច្ច និងសង្គម។

បច្ចុប្បន្នកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញតាមបែបគន្លងថ្មី បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​លើ​នយោបាយចាក់វ៉ាក់សាំងជូនប្រជាជន បានជាង១៤លាននាក់​លើ​ចំនួន​ប្រជាជន ១៦លាននាក់៕

អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm